មនុស្សចំនួន០៦នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនចំនួន៣៥០ដុល្លា

0

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចជំនាញ់នៃស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។​បានចាប់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងជនជាតិខ្មែរចំនួន០៣នាក់ ជាបន្ដបន្ទាប់ពាក់ព័ន្ធ ករណី ចាប់ជំរិត ទារប្រាក់ពីជនជាតិចិន ចំនួន៣,៥០០ដុល្លារនៅក្រុងព្រះសីហនុ ដោយក្នុងនោះ សមត្ថកិច្ចបានរំដោះជន រង គ្រោះ ម្នាក់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះថា  នៅវេលា ម៉ោង៨យប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២២ មានស្ត្រីជនជាតិខ្មែរម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅ ស្នងការដ្ឋាន នគរ បាលខេត្តព្រះសីហនុថា មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន ៣,៥០០ដុល្លារ ទើបព្រមដោះ លែង បន្ទាប់មកខ្លួនបានវេរប្រាក់ឲ្យទៅក្រុមជនសង្ស័យអស់១,០០០ដុល្លារ តែពួកគេមិនព្រមដោះលែងមិត្តប្រុស របស់ខ្លួនមកវិញទេ។

បន្ទាប់ពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ យ៉ាងចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ រហូតដល់វេលាម៉ោង ០៨និង៣០ នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាក លេខភ្នំ ពេញ 2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យ ជនជាតិខ្មែរ ចំនួន៣នាក់ ព្រមទាំងរំដោះបានជនរងគ្រោះម្នាក់។

បន្ទាប់មក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ៣នាក់ ជាជនជាតិចិនបន្ថែមទៀត នៅចំណុច សណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុនាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំបន្តនីតិវិធី។ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារវត្ថុតាងរួមមាន៖ រថយន្ត២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-6423 និងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BV-9889។ កាំបិតស្នៀត ២ដើម, ទូរស័ព្ទដៃចំនួន៩គ្រឿង, ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿង ញៀន ១ឈុត។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិត ស្រាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវចាប់បក្ស ពួកដែល នៅសេសសល់៕(ដោយនាគសមុទ្រ)