ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន ០៥នាក់ នារសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ដចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណី ចាប់ឃុំ ឃាំងនិងបង្ខាំងមនុស្ស ខុសច្បាប់ ។
លោកឧត្តមសេនីយ៌ត្រី ហេងប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា ពាក់ព័ន្ធ នឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ យក ទៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនៃការស្រាវជ្រាវស៊ើបអង្កេតករណីខាងលើ ធ្វើឡើង ក្រោម បទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជា មួយ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យ ការអម សាលាដំបូងខេត្ដបន្ទាយមានជ័យ និងឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ឃាត់ ខ្លួនជនសង្ស័យទាំង០៥នាក់ មានជនជាតិចិន ០៣នាក់, ជនជាតិខ្មែរ ០២នាក់។និងចាប់ដកហូតវត្ថុតាងរួមមាន÷
. ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង. អាយភេត ចំនួន ០១គ្រឿង. លិខិតឆ្លងដែនជនជាតិចិន ចំនួន ០៤ច្បាប់.បង់ អាវុធ ខ្លី ចំនួន០១ គ្រាប់ ចំនួន ០២. នាឡិកាដៃ ចំនួន ០១គ្រឿង.ចិញ្ចៀនលោកហធាតុពណ៌ប្រាក់ ចំនួន ០១.កាត ផ្សេងៗមួយចំនួន .កាបូបស្ពាយ ចំនួន០១.រថយន្ត ចំនួន ០១គ្រឿង ម៉ាកហាយឡេនដឺ ពណ៌ក្រហម ពាក់ស្លាក លេខ ព្រះសីហនុ 2B-7978 ៕(ដោយនាគសមុទ្រ)