ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះបានចុះពិនិត្យសកម្មភាពមើលសកម្មភាពការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី( សូឡា )និង រោងចក្រគ្រឿងសង្ហារិម នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងឃុំបិត ត្រាង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តបានឱ្យដឹងថា រោងចក្រមានគម្រោងសាងសង់លើផ្ទៃដី ២៨ហិកតា ហើយជំហានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន ៦០ភាគរយ និងដំឡើងមាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរ ជាម៉ាស៊ីនស្វ័យប្រវត្តិមិនចាំបាច់ប្រើមនុស្ស និង២ ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្មមនុស្ស រោងចក្រត្រូវការកម្លាំងពលកម្មចំនួន១ ៥០០នាក់ ដំណាក់កាលដំបូងអាច ផលិតសំបករថយន្តប្រភេទឡានតូច បាន ១៥.០០០សំបក ក្នុងមួយថ្ងៃ ក្នុង កង់មួយអាចប្រើពេល ៣៨វិនាទី។ ដោយឡែកសំបកកង់ឡានធំអាចផលិតបាន ២.៥០០សំបងក្នុងមួយថ្ងៃ ក្នុងសំ បកមួយអាចប្រើពេល ៦០វិនាទី។ ដូច្នេះក្នុងមួយថ្ងៃអាចប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុម ហ៊ុនមានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួច នាំទៅកាន់ សហរដ្ឋអាម៉េរិក។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកអគ្គ នាយក តំបន់ សេដ្ឋ កិច្ចពិសេស និងម្ចាស់រោងចក្រ ដែលបាន ជួយសម្របសម្រួលឱ្យក្រុមការងារបច្ចេក ទេស របស់រដ្ឋ បាល ខេត្ត ចុះពិនិត្យទីតាំង រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និងរោង ចក្រផលិត គ្រឿង សង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ច ក្នុងនោះលោកក៏បានផ្ញើ សារជូនដល់យុវជន ត្រូវខិតខំ រៀនសូត្រ សម្រាប់ បំពេញការងារ នៅក្នុងខេត្តព្រះ សីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករ ជំនាញ បច្ចេកទេសប្រើដោយ រ៉ូបូត ដូចជារោងចក្រផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើកាបានទេ ដូច្នេះយើង ត្រៀម ខ្លួនបំពេញសេចក្តីត្រូវការនៃអភិ វឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នក ផលិតកសិផល ដើម្បី ផ្គត់ផ្គង់ទៅដល់រោងចក្រ ដូចជាអ្នកដាំ កៅស៊ូនៅកម្ពុជា យើងមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការ ជ័រ កៅស៊ូក្នុងមួយថ្ងៃរហូតដល់៣០០តោនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រយើងមិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេសព្រោះកម្ពុជាជាប្រទេសកសិកម្មយើងមានសក្តានុពលហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែរមកដាំដុះកៅស៊ូ។ចំណែករោងចក្រក្តាបន្ទះត្រូវការដើមអាកាសហ្សាដីកន្លែងណាក៏អាចដាំបានដែរ យើងអាចធ្វើការផ្លាស់ប្ដូរដាំដុះ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់ យើងមើលឃើញទាំងអស់គ្នា។
រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃ ប្រទេសនី មួយៗ មានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន ។ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ប្រសិនបើរោងចក្រផលិតសំបកកង់រថយន្ត នៅប្រទេសដែលដាំកៅស៊ូមិនបាន វាពិតជាថ្លៃ វាត្រូវការផលិតផលជំនួសឱ្យគ្នាទៅវិញទៅមក កុំមើលឃើញខ្វះមួយជ្រុងចេះតែបង្អាប់គ្នា ប្រទេសណាក៏មាន តម្រូវការនាំចូល នាំចេញដូចគ្នា រួមទាំងប្រទេសអ្នកមាន និងប្រទេសអ្នក ក្រ យើងមានលទ្ធភាពធ្វើអ្វីបាន និងទទួលបានប្រាក់ចំណេញ ដើម្បីដោះដូរពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត។ហើយការ ផលិត របស់ យើងសុទ្ធសឹង តែនាំទៅអឺរ៉ុប និងអាម៉េរិក ទោះបីជាប្រទេសទំនើបក៏នៅតែ ត្រូវការផលិតផលពីកម្ពុជា ដូចនេះ យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរគឺជាផលិតផលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕
(ដោយនាគសមុទ្រ)