សាខកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅតែបន្តនាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនិងជាប្រធានគណៈកម្មាធិការ សាខា កាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុនារសៀលថ្ងៃទី២៨ខែ ធ្នូឆ្នាំ២០២២បានដឹកនាំ ក្រុមការងារ កាកបាទក្រហមជួបសំណេះសំណាលនិងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់ប្រជាពលរដ្ឋស្ថិតខាងក្រោយសាលាបឋមសិក្សាសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយ (ខ្យល់ កន្រ្តាក់) នៅស្រុកព្រៃនប់ ដែលមានចំនួនជិត ៤០០០គ្រួសារ ដោយមកពី ១១ឃុំ ក្នុងស្រុកព្រៃនប់ នៃខេត្ត ព្រះសីហនុ រងនៅឥទ្ធិពលខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក ធ្វើឱ្យមាន ការបើកដំបូលផ្ទះ រលំផ្ទះជាង ៣០គ្រួសារ និងបង្កឱ្យមានអ្នករងរបួសចំនួន ៥នាក់ ហើយក្នុងថ្ងៃនេះ សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានធ្វើការនាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៣៦គ្រួសារបន្ថែមទៀតផងដែរ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំ ការផ្តាំ ផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ព្រមទាំងចូលរួមការសោកស្តាយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលនេះ និងសូមចូលរួមការ លំបាក ដោយឥទ្ធិពលខ្យល់កន្រ្តាក់បង្កឱ្យមានផ្ទះចំនួនជាង ៤០០០គ្រួសារនៅស្រុកចំនួនពីរ គីស្រុកព្រៃនប់ និងស្រុកកំពង់សីលា ត្រូវបានរបើកដំបូល ក្នុងនោះរលំចំនួនជាង ៣០ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងរបួស ៥នាក់និងធ្វើឱ្យខូចខាតសម្ភារៈៗក្នុងផ្ទះថែមទៀតផង។ហើយទាំងនេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណានោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា ដូច្នេះហើយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមការលំបាករបស់បងប្អូនរងផលប៉ះពាល់ដោយឥទ្ធិពលខ្យល់កន្រ្តាក់ និងផ្តាំឱ្យយក ចិត្តទុក្ខដាក់អំពីអាយុជីវិត និងជីវភាពប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រមខេត្ត បានគិត គូរពីសុខទុក្ខដោយប្រើប្រាស់គណៈបញ្ជាការឯកភាពស្រុក ចុះដោះស្រាយបញ្ហាប្រឈមជួយសង្គ្រោះ រួមទាំង ក្រុមគ្រូពេទ្យចុះដល់ទីតាំងក្នុងករណីគ្រោះធម្មជាតិ។

ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណគុណចំពោះ សកម្មភាពក្រុមការងារ កាតបាទក្រហម ក៏ដូច មន្រ្តីអាជ្ញាធរមួលដ្ឋានដែលបាន ជួយសម្រួលការខ្វះខាតនៅ តាមខ្នងផ្ទះ ដែលដួលរលំទាំងស្រុង នាំយកគ្រឿងឧបភោគបរិភោគរួមទាំងជួយអ្នករងរបួសស្នាម ទាំងនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជួយតាមលទ្ធភាពដែលអាចធ្វើបាន។

សូមបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌របស់សាខាកាកបាលក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មានចំនួន៣៣៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ ក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតចំនួនមួយកញ្ចប់ក្នុងនោះ មាន៖(មុង១ ភូយ១ សារុង១ ក្រម៉ា១)និងថវិកា ៥០០០០រៀលផងដែ ហើយចំណែកឯអ្នកស្ម័គ្រចិត្តចំនួន ១៥នាក់ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕(ដោយនាគសមុទ្រ)