ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ នៅទីបញ្ជាការដ្ឋាន ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក មេបញ្ជាការយោធាវរសេនាតូច៤០៣ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ លោកនាយ-នាយរងការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកអន្លង់វែង លោកមេបញ្ជាការ មេបញ្ជាការរង និងមន្រ្តីចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ ជាច្រើនរូប ។
លោកវរសេនីយ៍ឯក កុល វិបុល នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មីជា មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។ដោយ៖ភ្នំដងរែក