​ខ្មាន់កាំភ្លើង​ជនជាតិ​ជប៉ុន​៩​នាក់​ចូលរួម​ក្នុង​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​

0

​ក្នុង​ជួរ​កងទ័ព​ក្រុង​អ៊ិ​ស្លាម​បង្កើត​រដ្ឋ IS ដែលមាន​គ្នា​រាប់សិប​ពាន់​នាក់ មកពី​ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​មាន​ទាំង​ជនជាតិ​ជប៉ុន​៩​នាក់​ផងដែរ​។ រដ្ឋាភិបាល​ជប៉ុន​ក៏បាន់​បញ្ចាក់​ពី​ពលរដ្ឋ​របស់ខ្លួន​ចូល​ជាមួយ​ក្រុម IS នោះដែរ​។​
​ក្រសួងការបរទេស​អ៊ីស្រាអែល​បញ្ចា​ក់ថា មាន​ជនជាតិ​ជប៉ុន​៩​នាក់ បាន​ចូលរួម​ជាមួយ​ក្រុម​IS រួមជាមួយ​ពលរដ្ឋ អាមេរិក​និង​អឺរ៉ុប​ជាច្រើន​ផ្សេងទៀត​។​ជនបរទេស​ដែល​ចូលរួម​ជាមួយ​ក្រុម IS តែងតែ​បិទមុខ​ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​នៅក្នុង​ស្រុក​ស្គាល់ ។​នៅក្នុង​ប្រទេស​ជប៉ុន​ទាហាន​បិទ​មុទ​ត្រូវបាន​គេ​ហៅថា ទាហាន​នី​ន​ចារ ទាំងនោះ​ហើយ​បានជា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​ផ្សាយ​ថា​មាន​នី​ន​ចារ​ជប៉ុន​៩​នាក់​ចូលរួម​ក្នុង​សង្គ្រាម ជួយ​ដល់​ក្រុម​IS ប្រឆាំង​ការវាយប្រហារ​របស់​អា​មេ​រិ​ក​និង​សម្ព័ន្ធ​មិ​ត​។​
​ប្រធានការិយាល័យ រដ្ឋាភិបាល​ជប៉ុន​លោក​Yoshihide Suga បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​ថា ក្រសួងការបរទេស​នឹង​ធ្វើការ​ជាមួយ​ភាគី​អី​ស្រា​អ៊ែ​ល​ដើម្បី​បញ្ចាក់​ពី​ព័ត៌មាន​ខាងលើ​ឲ្យ​បាន​ច្បាស់​។ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ជប៉ុន​នោះឡើយ​សូម្បីតែ​កូរ៉េខាងត្បូង​ក៏​ព្រួយបារម្ភ​ពី​ពលរដ្ឋ​របស់ខ្លួន​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​ផងដែរ​។ ក្រោយពេល​ទាហាន​ក្រុម​IS ត្រូវ​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ចាប់ខ្លួនបាន​សារភាពថា​មាន​ពលរដ្ឋ​នៅ​ឧ​ប្ប​ទ្វី​កូរ៉េ​ក៏​ចូលរួម​ជាមួយ​ក្រុម​IS​។​
​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​បាន​បញ្ចាក់​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​កថា មាន​ខ្មាន់កាំភ្លើង​ក្រុម IS ជាង​១៥​ពាន់​នាក់​មកពី​ប្រទេស​៨០​ផ្សេងគ្នា​កំពុងតែ​ធ្វើសង្គ្រាម​ជួយ​ដល់​ក្រុម IS ។ ដូច្នេះ​សង្គ្រាម​វាយប្រហារ​ទៅលើ​ក្រុម​IS គឺ​ជាស​ង្គ្រា​របស់​ពិភពលោក ប្រឆាំង​ភេរវកម្ម​ឆ្លង​ព្រំដែន​៕