នាវាទេសចរណ៍SEABOURNENCOREសញ្ជាតិBahamasជាមួយនិងភ្ញៀវទេសចរណ៏ជាង ៤០០នាក់ចូលចតកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas នាព្រឹក ថ្ងៃទី ១៤ខែមករាឆ្នាំ២០២៣បានដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌សរុបចំនួនជាង៤០០នាក់ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុក្នុងដំណើរកម្សាន្តស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

នាវាទេសចរណ៍​នេះ​ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន​បណ្ដោយ​ប្រវែង ២១០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និង​ជម្រៅ​ទឹក ៦,៧០ ម៉ែត្រ ផ្ទុក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ចំនួន ៤២៩ នាក់ស្រី២០៨នាក់ដោយភ្ញៀវទេចរណ៏ភាគច្រើនមកពីប្រទេសអាមរិក. អង់គ្លេស. អូស្ត្រាលី រួមនិងក្រុម​នាវិកនៅលើនាវា​ចំនួន ៤៣០ នាក់ផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី ០៣ ហើយ ដែលកនាវាទេសចរណ៍ធុនយក្សនេះបានចូលចត កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយ រយៈដោយសារវិបត្តិជំងឺកូវីដ-១៩៕(ដោយនាគសមុទ្រ)