ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសច រណ៍ជលយាន ខេត្តព្រះសីហនុ នាយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤នាទី បានបញ្ជូន អូប័រ ពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះភ្លាមៗ ទៅទទួលយកស្រ្តីជាជនបរទេសម្នាក់ មានអាការៈ ចុក បេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិ អាល្លឺម៉ង់ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីជនជាតិ បរទេសខាងលើនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ាដឹកបញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិ ការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះ បន្ទាន់នៅ មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុពិនិត្យព្យាបាល យ៉ាងយកចិត្តហើយស្ថានភាពជំងឺរហូតមកដល់ពេលនេះបានធូស្បើយរូចផុតពីគ្រោះថ្នាក់ហើយ៕(ដោយនាគសមុទ្រ)