មកស្គាល់ក្លឹបកីឡាបាល់ទាត់ដែលគ្រងតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ០៣សម័យកាលជាប់ៗគ្នា

0

ខេត្តព្រះសីហនុ៖ក្លឹបកីឡាបាល់ទាត់ (វិសាខា) គឺជាឈ្មោះកូនស្រីបង្កើតរបស់ឯកឧត្តមស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ដោយក្លឹបកីឡាបាល់ទាត់(វិសាខា)នេះបានគ្រងតំណែងជើងឯកពានរង្វាន់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ០៣សម័យកាលជាប់ៗគ្នា ចាប់ពីឆ្នាំ២០២០-២០២១រហូតដល់ឆ្នាំ២០២២។

កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយការគ្រប់គ្រងក្លិបកីឡាបាល់ទាត់ (វិសាខា) បានបញ្ជក់ថា ក្លឹបវិសាខា បាន បង្កើតនៅឆ្នាំ២០១៦ ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ហើយឈ្មោះ វិសាខា គឺជាឈ្មោះកូនស្រីបង្កើតរបស់ឯកឧត្តម មានន័យថា ជាបញ្ចពិធកល្យាណ៍ សំដៅ លើស្ត្រីដែលមានលម្អ ៥យ៉ាង គឺ៖១-លម្អដោយសក់ ២-លម្អដោយសាច់ ៣-លម្អដោយឆ្អឹង ៤-លម្អដោយសម្បុរ ៥.លម្អដោយវ័យ។ហើយនៅក្នុងឆ្នាំ២០២០.២០២១ដល់ឆ្នាំ២០២២ក្លិបកីឡាបាល់ទាត់(វិសាខា)គ្រងតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាយគឺតជោ ហ៊ុន សែន ០៣សម័យកាលជាប់ៗគ្នា ទន្ទឹមជាមួយជោគជ័យ និងផ្លែផ្ការបស់ក្រុមធំ ក៏ដូចជាក្រុមយុវជនថ្នាល នៃក្លិបកីឡាបាល់ទាត់(វិសាខា)ដោយក្រោមការចង្អុលបង្ហាញ របស់ថ្នាក់ដឹកនាំក្លិប ដែលមានឯកឧត្តម ស សុខា ជាស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ជាប្រធានក្លឹបបានធ្វើឱ្យក្លិបរបស់យើងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ រហូតទទួល បានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានទៀតផង។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងកម្មវិធីចែករំរំលែកក្ដីស្រលាញ់ នាព្រឹកថ្ងៃទី ១៧ខែ មករា ឆ្នាំ ២០២៣ ដែលរៀបចំឡើង ដោយក្លឹប(វិសាខា ) នៅក្នុងបរិវេណទីលានបាល់ទាត់សាលាវិទ្យា ល័យ ហ៊ុនសែនមិត្តភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ លោកបានមានប្រសាសន៍ ថាកម្មវិធីចែករំលែកក្ដីស្រលាញ់របស់ក្លឹបកីឡាបាល់ទាត់(វិសាខា)ដែលបានរៀបចំធ្វើនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ ចែករំលែកបទពិសោធន៍ នៃការលេងកីឡាបាល់ ទាត់ឱ្យបានត្រឹមត្រូវ ចែករំលែកក្តីស្រលាញ់តាមរយៈការបណ្តុះស្មារតីយុវជន បង្កើនសាមគ្គីភាពគ្នា ភាពស្និទ្ធ ស្នាលជាមួយយុវជននិងអ្នកគាំទ្រកីឡាបាល់ទាត់ព្រមទាំងផ្តល់ឱកាសដល់យុវជនបានបង្ហាញពីទេពកោសល្យរបស់ខ្លួនក្នុងការលេងកីឡាបាល់ទាត់តាមរយៈការចូលរួមក្នុងកម្មវិធីនេះ ហើយក្នុងនោះផងដែរលោក ម៉ាង ស៊ីណេតអភិបាលរងខេត្តចូលរួមអបអរសាទរចំពោះក្លិបកីឡាបាល់ទាត់(វិសាខា)ដែលទទួលបានពាន់រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការទទួលជ័យលាភី ០៣ឆ្នាំជាប់ៗគ្នា។

ជាមួយគ្នានេះលោក ម៉ាង ស៊ី ណេត ក៏បានបញ្ជាក់បន្ថែមថា កីឡាបាល់ទាត់ គឺជាកីឡាមួយដ៏សំខាន់ ស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដោយមានចក្ខុវិស័យក្នុងការកសាង មនុស្សគ្រប់រូបឱ្យមានសុខភាព និងកាយសម្បទាមាំមួន ឆន្ទៈ មោះមុត ការអំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិតនិងមានការតស៊ូស្វិតស្វាញសំដៅដណ្តើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិនិងមានជីវភាពរស់នៅប្រកបដោយសុខដុមរមនាហើយជាមួយគ្នានោះផងដែរលោកក៏បានអំពាវនាវក្នុងកម្មវិធីខាងលើនេះក្នុងការលេងកីឡា គឺនាំមកនូវសុខភាពល្អ មនុស្សគ្រប់រូបដែលមានសុខភាពល្អ គឺជាមនុស្ស ដ៏ប្រសើរក្រៃលែងនិងជាធនធានដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅអនាគត ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែមានការអភិវឌ្ឍរីកចម្រើន ដោយក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដែលជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិផងដែរ៕

(នាគសមុទ្រ)