ស្រ្តីម្នាក់រស់នៅក្រុងកោះរ៉ុងមានជំងឺធ្ងន់ធ្ងរត្រូវបានក្រុមការងារសង្គ្រោះលោកឧកញ៉ា ទៀ វិចិត្រដឹក បញ្ជូនតាមអូប័រល្បឿនលឿនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជួយសង្រ្គោះ

0

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសច រណ៍ជលយាន ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះក្រោយទទួលបានព័ត៏មានស្រ្តីម្នាក់ រស់នៅក្រុងកោះរ៉ុង មានជំងឺធ្ងន់ធ្ងរ ត្រូវការជួយសង្រ្គោះបន្ទាន់ លោក ឧកញ្ញ៉ា ក៏បានបញ្ជូនអូប័រល្បឿន លឿន និងក្រុមការងារសង្គ្រោះ ដឹកបញ្ជួនស្រ្តីរូបនោះភ្លាមៗយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុង កោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូន តាមអូប័រល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

គួររំលិកផងដែរថា ជនរងគ្រោះក្រីក្រ នៅលើក្រុងកោះរ៉ុង ដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ និងត្រូវ ការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល  វេលា ដោយមិនគិត ថ្លៃ  និងមានអ្នក ជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា បន្ថែម សំរាប់ទុកប្រើប្រាស់ក្នុង ពេល សម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល ៕

 

(ដោយនាគសមុទ្រ)