ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធាន គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹក ជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមករាឆ្នាំ២០២៣នេះបាននាំយកសត្វល្មិច (អណ្តើក សមុទ្រ) ទម្ងន់ធ្ងន់មួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញដើម្បីការពារអភិរក្ស។
លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏បញ្ជាក់ថានេះគឺជាការព្រលែងលើកទី១៣៥ ហើយ ដោយគ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែ មានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច(ឬហៅថា សត្វអណ្តើកសមុទ្រ) មុនពេលនាំយកទៅលែងក្នុង សមុទ្រវិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្ត ទៀតថាសត្វល្មិចដ៏ធំខាងលើនេះ គឺលោក ឧកញ្ញ៉ា ទទួកលបានពីបងប្អូនអ្នកនេសាទហើយសៀលដែល កឹប លើសត្វល្មិចលើកនេះគឺ KH ០៨០៤ដោយ ការកឹបសៀលសម្គាល់បែបនេះមាន សារៈសំខាន់ ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរ ជាតិ ពិព្រោះប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច(អណ្តើកសមុទ្រ) ឃើញមានកឹបសៀល សម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នក នេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ដោយកន្លងមកប្អូនអ្នកនេសាទភាគច្រើន នៅពេលពួកគាត់នេសាទបានសត្វក្រាស់ឬសត្វល្មិចពួកគាត់ តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ រួមចំណែកការពារអភិរក្ស៕
(ដោយនាគសមុទ្រ)