សំណង់របងថ្មដ៏រឹងមាំនៅតាមបណ្តោយឆ្នេរខ្សាច់តំបន់អូរឈើទាលកំពុងក្លាយជាប្រធានបទសំខាន់សំរាប់ក្រុមអ្នកវិភាគពាក់ព័ន្ធនិងច្បាប់ភូមិបាលក្រោយដឹងថាដីនោះមានប្លង់កម្មសិទ្ធិ

0

ខេត្តព្រះសីហនុ៖ វាមិនមែនជារឿងចម្លែកអ្វីទេ ដែលគេអាចចេញប្លង់កម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រទំហំប្រមាណ ៨៤០០ម៉ែត្រការ៉េបានដោយជោគជ័យប៉ុន្តែរបើនិយាយពីច្បាប់ភូមិបាលរបស់ព្រះរាជណាចក្រកម្ពុជាដូចជាមិនមានហេតុផលណាមួយអាចបំពេញនិតីវិធីដើម្បីចេញប្លង់កម្មសិទ្ធិនោះឡើយ។

ក្រុមអ្នកវិភាគ ជាច្រើន បានលើកឡើងដោយផ្តោតសំខាន់អំពីច្បាប់ភូមិបាលថា ដីឆ្នេរសមុទ្រអាច ចេញប្លង់កម្មសិទ្ធិបានលុះត្រាតែ​ មានគម្លាតពីឆ្នេរខ្សាច់សមុទ្រយ៉ាងតិចពីប្រវែង ៥០ ទៅ៧០ម៉ែត្រ តែផ្ទុយ ទៅវិញបើយើងធ្វើការពិនិត្យជាក់ស្តែងលើដីទំហំ​៨៤០០ម៉ែត្រការរ៉េដែលទទួលបាន(ប្លង់កម្មសិទ្ធិ)ស្របច្បាប់ បុគ្គល់ឯកជនទៅហើយនោះដូចជាមានគម្លាតពីឆ្នេរសមុទ្រប្រមាណ០៥ទៅ០៦ម៉ែត្រប៉ុណ្ណោះ។ដោយឡែកសំរាប់ព្រំប្រទល់ផ្នែកខាងលើវិញហាក់មិនទុកដីចំណីផ្លូវអ្វីនោះទេ គឺគេធ្វើរបងថ្ម ស្ទើរជាប់និងផ្លូវកៅស៊ួទៅហើយ។ សរុបសេចក្តីមក ទីតាំងដី ខាងលើនេះបើនិយាយពីច្បាប់ភូមិបាលមិនមានហេតុផលណាដែលអាច ចេញប្លង់កម្ម សិទ្ធិបាននោះទេពិព្រោះទីតាំងដីនោះបើគិតគម្លាតពីផ្លូវនិងគម្លាតពីឆ្នេរសមុទ្រដូចជាមិនមានដីសេសសល់សំរាប់ចេញប្លង់កម្មសិទ្ធិនោះឡើយ។

ជុំវិញការលើកឡើង ខាងលើនេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យ រដ្ឋបាល ខេត្តព្រះសីហនុបានបញ្ជាក់ដឹងថាសម្រាប់ទីតាំងដីដែលប្អូនបានលើកឡើងស្ថិតនៅទីតាំងនៅលើឆ្នេរអូឈើទាលដែលជាដីមានទំហំប៉ុន្មានជាង ៨៤០០ ម៉ែត្រការ៉េនេះគឺជាដីដែលអតីតរបស់អង្គភាពនគរបាលជើងទឹក ហើយ បើតាមការពិនិត្យស្រាវជ្រាវឯកសារមើលទៅគឺដីនេះគឺជាដីដែលរដ្ឋបានធ្វើនីតិវិធីអនុប្រយោគ ហើយបានក្លាយ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋពីសាធារណៈរបស់រដ្ឋមកជាឯកជនរបស់រដ្ឋហើយក៏បានប្រគល់ សម្បទាន ទៅឲ្យក្រុមហ៊ុនឯកជនមួយដែលជានីតិបុគ្គលហើយបន្ទាប់មកក៍បានចេញជាកម្មសិទ្ធិបន្តបន្ទាប់។ដូចនេះនីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ ២០០៧និងចេញប័ណ្ណតាំងពីឆ្នាំ ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន។

លោក ថៃ គឹមស័រ ប្រធានភូមិបាលក្រុងព្រះសីហនុក៍បានបញ្ជាក់ឲ្យដឹងដែរថា ការសាងសង់របងខាង លើនេះគឺម្ចាស់ដីបានសាងសង់នៅលើដីដែលមានប្លង់កម្មសិទ្ធិរបស់គេតែប៉ុណ្ណោះ គឺមិនបានសាងសង់នៅ លើឆ្នេរនោះទេ ហើយលោកក៏បានចុះទៅវាស់វែង ឃើញថារបងបានសាងសង់ក្នុងដីកម្មសិទ្ធិ គឺមិន រំលោភ ចូលឆ្នេរនោះទេ។ដូចនេះការសាងសង់របងនៅឆ្នេរអូរឈើទាលខាងលើគឺត្រឹមត្រូវទៅតាមច្បាប់មិនដូចមតិមហាជនបានលើកឡើងទេគឺម្ចាស់ដីបានសាងសង់ត្រឹមត្រូវទៅតាមប្លង់ប្រព័ន្ធនិងច្បាប់អនុញ្ញាតតែប៉ុណ្ណោះ៕

(ដោយនាគសមុទ្រ)