ជាវ៉ាន់ណី មេការលោក ជំទាវ ហុងគឹម អេង គឺជាជនបោកប្រាស់ញើសឈាមពលរដ្ឋ ក្រីក្រក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖បងប្អូន ប្រជាពលរដ្ឋ ក្រីក្រចំនួន០៥នាក់ រស់នៅក្នុងូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ បានអះអាងថា លោក ជាវ៉ាន់ណី ដែល ស្គាល់ថា ជាមើលការខុសត្រូវ ដីធ្លីឲ្យលោក ជំទាវ ហុង គឹម អេង ទំហំប្រមាណជិត ២០០ហិកតា ស្ថិតនៅតំបន់ចំការពេជ្រ នោះ បានបោកប្រាស់លុយស៊ីឈ្នួលកាប់ព្រៃព្រំដី របស់ពួកគេចំនួន( ២៨៣២៥០០ រៀល(ពីលានប្រាំបីសែនបីម៉ឺនពីពាន់ប្រាំរយ)តាំងពីពាក់កណ្តាលខែ ១១ឆ្នាំ ២០២២ រហូតមកដល់ជិត ខែ ០២ឆ្នាំ ២០២៣ទៅហើយនៅមិនទាន់បានសង់នៅឡើយទេ។

លោក អ៊ុំ  ខុម ជាតំណាងក្រុមកម្មករកាប់ព្រៃព្រំដីខាងលើ បាន និយាយថា កន្លងមកក្នុងអំឡុងដើមខែ វិច្ឆិកា ឆ្នាំ ២០២២ពួកគាត់ចំនួន០៥នាក់ មានឈ្មោះ ចិន .ប៉ុន .គៀត . ង៉ែត .និងរូបគាត់ត្រូវបានលោក ជា វ៉ាន់ណី បានជួលឲ្យពួក គាត់កាប់ឆ្ការព្រៃ ព្រំដីមួយកន្លែង (តំបន់ចំការពេជ្រ)ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាដីរបស់  លោក ជំទាវ ហុង គឹម អេង  រស់នៅក្រុងភ្នំពេញទំហំជិត ២០០ហិកតា។ គឺកាប់ ទំហំទទឺង ២ម៉ែត្រ និងបណ្តោយ ២៥៥៥ម៉ែត្រ ក្នុងតម្លៃ ១ម៉ែត្រ ដើរ ១៥០០រៀល  សរុប ទឹក លុយ ៣៨៣ ២៥ ០០ រៀល (បីលាន ប្រាំបីសែនបីម៉ីន ពីពាន់ប្រាំរយ)។ក្រោយបញ្ចប់ការងារ កាប់ព្រៃ រូចរាល់រយៈពេល ប្រមាណ ០៨ថ្ងៃក្រោយ គឺនៅថ្ងៃទី ១៣ ខែ ១១ ឆ្នាំ ២០២២ទើបពួកយើងខ្ញុំទទួលបាន ប្រាក់ឈ្នួល ចំនួន១លានរៀល ពីឈ្មោះ ជាវ៉ាន់ណី  គឺនៅខ្លះចំនួន ២៨៣២៥០០រៀល ទៀត (ពីលាន ប្រាំបីសែនបីម៉ីន ពីពាន់ប្រាំរយ)។

ចំពោះលុយ នៅសល់ ចំនួន២៨៣២៥០០រៀលនេះលោកជាវ៉ាន់ណីបានសន្យាថានិងសងក្នុង រយៈពេល ០២ទៅ០៣ទៀត ។ប៉ុន្តែររហូតមកដល់ខែ១២ ឆ្នាំ២០២២  លោក ជាវ៉ាន់ណី នៅតែមិនព្រមសង់លុយ ដែល នៅ សល់ ចំនួន២៨៣២៥០០រៀលដ៏ដែល ។តែផ្ទុយទៅវិញក្នុងពេលនោះបែបជាលោក ជា វ៉ាន់ណី  នៅតែ ព្យាយាម ដោយសន្យា បែបបោកប្រាស់ថាថ្ងៃនេះ ថ្ងៃនោះ ជាច្រើនលើក ច្រើនសារមិន ចេះ ចប់ទល់តែសោះ ។ ជួនកាលប្រើល្បីថា ខ្លួនជាប់រវល់ការពារ ថ្នាក់ដឹកនាំជាន់ខ្ពស់នៅវិមានសន្តិភាព (ដក ខ្លូនមិនរូច )។

ដោយឡែក លោក ជំទាវ ហុង គឹម អេង បាន និយាប្រាប់ ថាលុយ ឈ្នូលកាប់ព្រៃ គាត់បានប្រគល់ ទៅឲ្យ លោក ជា វ៉ាន់ណី គ្រប់ចំនូនអស់ហើយតាំងពីថ្ងៃ ដែល(កាប់ព្រៃរូចរាល់ )គឺ លោក ស្រី បញ្ជាក់យ៉ាង ច្បាស់ថា លោក ស្រី(មិនថោកទាបទេរឿងលុយ ប៉ុណ្ណឹងៗ) ។ ក្រោយមកនៅក្នុងអំឡុង ខែ១២ឆ្នាំ ២០២២ ថ្ងៃទី០៧ លោក ជំទាវ ហុង គឹម អេង ដោយមើលឃើញថា លុយដែលគាត់ឲ្យទៅលោក ជា វ៉ាន់ ណី អស់ហើយ តែមិនព្រម ទូទាត់ ឲ្យកម្មករ  លោកជំទាវក៏បានឲ្យបងប្អូនកម្មករ ទួរសព្ទទៅប្រពន្ធលោក ជា វ៉ាន់ ណីវិញ( មិនស្គាល់ ឈ្មោះ)គឺតេ តាម រយៈ លេខ (០៩២៧៥០៣៩២) ពេលនោះ បងស្រីដែលអះអាងថា ជាប្រពន្ធលោក ជាវ៉ាន់ណី បាននិយាយថា រឿងជំពាក់ លុយក្រុមកម្មករខាងលើ រូបគាត់ដឹង អស់ហើយ និងបានសន្យាថា ចាំ ដើមខែ ០១ឆ្នាំ ២០២៣  រូប គាត់ និងធ្វើកា រទូទាត់ ឲ្យគ្រប់ចំនួនមិនឲ្យខ្វះទេ ដោយគាត់បញ្ជាក់ថាលុយ គាត់មានចំនួនប្រហែល ១៣លាន់ រៀលដែរ គឺជា លុយរត់ ការដាក់ឲ្យលោក ជាវ៉ាន់ណី (ប្តីរបស់គាត់)ជាជន ពិការ ។លុះក្រោយមក ដល់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣ ស្រាប់តែ បងស្រីប្រពន្ធ ជាវ៉ាន់ ណី បាននិយាយ ថាដើមខែ ០១ឆ្នាំ ២០២៣នេះ គេមិនទាន់ បើកលុយឲ្យគាត់ទេ។ពេលនោះ បងស្រី ប្រពន្ធ ជាវ៉ាន់ណី ក៏បានសន្យាជាបងប្អូនកម្មករម្តងទៀត ដោយនិយាយ ថា ចាំពាក់កណ្តាល ខែ ០១ឆ្នាំ ២០២៣គេនិងបើកលុយឲ្យគាត់ ចាំគាត់ទូទាត់ឲ្យ ។ចុងក្រោយ ដល់ថ្ងៃកំណត់ នៃពាក្យសន្យា បងប្អូនក្រុមកម្មករ ក៏បាន ទួរសព្ទទៅបងស្រីប្រពន្ធលោក ជាវ៉ាន់ណី (លេខ ០៩២៧៥ ០៣ ៩២)ស្រាប់តែ ទួរសព្ទតេ លែង លើក រហូតមកដល់ពេលនេះតែម្តង។

ជាមួយគ្នានេះ បងប្អូនក្រុមកម្មករ ស៊ីឈ្នូលកាប់ព្រៃព្រំដី បានធ្វើការ សំណូមពរទៅដល់ លោក ជំទាវ ហុង គឹម អេង ដែលជាម្ចាស់ដីដោយសង្ឃឹមថា ជួយដល់ពួកគាត់ផងព្រោះពួកគាត់ទាំងអស់គ្នា ជាប្រជាពលរដ្ឋក្រីក្រ រកស៊ី ពឹងលើក ម្លាំងញើសឈាម ដើម្បី ប្តូរបាយហូបតែប៉ុណ្ណោះ  ប៉ុន្តៃរក្រោយបញ្ចប់ការងារ បែរជាត្រូវលោក ជាវ៉ាន់ ណី ប្រាស់ដោយគ្មានមេត្តាបែបនេះសោះពិតជាអាក្រក់ណាស់៕(ដោយនាគសមុទ្រ)