លោកឧកញ៉ាទៀវិចិត្រ បញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVCចំនួន៤គ្រឿងស្វែងរកជនរងគ្រោះចំនួន០២នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៏លិចទូកនេសាទក្នុងលំហសមុទ្រ

0

ខេត្តព្រះសីហនុ៖ទូកនេសាទធន់តូច មួយគ្រឿងត្រូវបានលិចនៅក្នុងលំហសមុទ្រខណៈត្រូវខ្យល់ បោកបកខ្លាំង នៅត្រង់ចំណុច ដាវលេខ ៣៧.២២ ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ នៅវេលាម៉ោង ប្រមាណ ០៣ រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៣។ ដោយក្នុងហេតុការនេះ បណ្តាលឲ្យអ្នក នេសាទ ចំនួន ០២នាក់បានបាត់ខ្លួនក្នុង ពេលនោះផងដែរ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូក ម៉ាស៊ិន គោយន្ត ហើយបានលិចនៅចំណុចលេខដាវ ៣៧.២២ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិង ក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។នៅលើទូកនេសាទដែល លិចនោះ មានមនុស្សចំនួន០២នាក់  មានឈ្មោះ អា ស្រេម  ជាអ្នកបើកទូក  និងកម្មករទូកម្នាក់ទៀត មិន ស្គាល់ឈ្មោះ  ។ករណីលិចទូកខាងលើនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង  ទឹករលកធំៗបណ្តាល អោយលិចតែម្តង ។

លោកឧកញ៉ា ទៀ វិចិត្រ  បានបញ្ជាក់ថាបច្ចុប្បន្នសកម្មភាពរុកជនរងគ្រោះនៅតែបន្ត ដោយប្រើប្រាស់ អូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសម្ថកិច្ច  ។កិច្ចការុករកនេះបើទោះជា ជួបការលំបាកជាមួយនិងសមុទ្រមានខ្យល់និងរលកខ្លាំងក៏ដោយក៏ក្រុមការងារ សង្រោះនៅតែព្យាយាម ឲ្យអស់ ពីលទ្ធភាព៕

(ដោយនាគសមុទ្រ)