ជនជាតិកូរ៉េចំនួន០៦នាក់ដាក់ពាក្យបណ្តឹងឈ្មោះសោមចិន្ត នានិងឈ្មោះ CUI HAO WENជនជាតិចិន ទៅលោកព្រះរាជអាជ្ញាខេត្តព្រះសីហនុ ចាត់ការតាមច្បាប់និងទាមទារជំងឺចិត្ត ១០ម៉ឺនដុល្លា

0

ខេត្តព្រះសីហនុ៖ជនជាតិកូរ៉េចំនួន០៦នាក់នាថ្ងៃទី ០៦ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានសម្រេច ពឹងពាក់ មេធាវី ដាក់ពាក្យបណ្តឹង បុគ្គល់ ឈ្មោះ សោមចិន្ត នាភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ  ១៣០១១២៦០៦ (១) មានទីលំនៅស្ថិតនៅ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុនិងឈ្មោះ CUI HAO WEN ជាជន ជាតិចិន ចូលទៅកាន់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុដោយចោទប្រកាន់ពីបទរំលោភលំនៅ ដ្ឋាននិងបង្ខាំងមនុស្សដោយ ខុសច្បាប់ ដែលបាន ប្រព្រឹត្តនៅភូមិ០២សង្កាត់០៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ  (កាស៊ីណូយ៉ព័រ) កាលពី ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣  ដើម្បីចាត់ការតាម ច្បាប់ និងទាមទារជំងឺចិត្ត ជាទឹកប្រាក់ចំនួន១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក) ។

ពាក់ព័ន្ធបណ្តឹងខាងលើនេះ បើតាម លោក YIM YOUNGUNភេទប្រុស កើតឆ្នាំ១៩៦២ សញ្ញាតិ កូរ៉េ កាន់ លិខិតឆ្លងដែនលេខ៖M85430234 ដែលជាតំណាងឲ្យជនរងគ្រោះជនជាតិកូរ៉េចំនួន០៦នាក់បានបញ្ជាក់ថាកាលពីរសៀលថ្ងៃទី៣០ខែមករា ឆ្នាំ២០២៣  ឈ្មោះ  សោចិត្តនាបានយកសោរមកចាក់ទ្វារច្រកចេញចូលអគារទីតាំង (កាស៊ីណូយ៉ព័រ)ដែលពួកគេបាន ជួលខាង ដោយមិនឲ្យបុគ្គលិករបស់ខ្ញុំចំនួន០៦នាក់ រួមទាំងរូបខ្ញុំបាទ ចេញ ចូល អាគារដែលបានជួលនោះឡើយ ដោយអស់រយៈពេលចំនួន០៣ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីមានសមត្ថកិច្ចបានចុះមកអន្តរាគម ហើយសម្រេចបើកសោរច្រកទ្វារអាគារនៃទីតាំងជួលខាងលើឲ្យ រូប ខ្ញុំបាទនិងបុគ្គលិកបានចេញចូលឡើងវិញ ។

ប៉ុន្តែចំពោះជនបង្ករ មិនត្រូវបានឃាត់ខ្លួននិងមានចំណាត់ ការ តាមនិតិវិធីច្បាប់ឡើយ ។ មិនតែប៉ុណ្ណោះស្រាប់តែនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣វេលាម៉ោង ១១ និង ៤៧នាទី ព្រឹក ឈ្មោះ សោ ចិត្តនា ដែលទទួលបញ្ញារពីឈ្មោះCUT HAO WEជាជនជាតិចិន បានយកសោរមកចាក់បិទទ្វារ ច្រកចេញចូល ដោយមិនឲ្យរូបខ្ញុំបាទនិងបុគ្គលិកអាចចេញចូលដូចធម្មតាឡើយ។ ទង្វើរនិងសកម្មភាពរបស់ ឈ្មោះសោចិត្តនានិងជនជាតិចិនឈ្មោះCUIHAOWENបានធ្វើឲ្យប៉ះពាល់ដល់ដល់ផលប្រយោជន៍របស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរផលប្រយោជន៍ច្បាប់ទាំងស្រុង។​ដោយក្នុងនោះ ជនរងគ្រោះបានទាមទាឲ្យ លោក ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តព្រះសីហនុធ្វើការផ្តន្ទាទោសលើឈ្មោះ សោ ចិត្តនា និងឈ្មោះ CUI HAO WEN ជា ជន ជាតិ ចិន តាមច្បាប់និងសុំទាមទារជំងឺចិត្ត ជាទឹកប្រាក់ចំនួន១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក) ។

ជុំវិញការ ចោទប្រកាន់ខាងលើនេះ លោក សោម ចិត្តនា បានធ្វើការបញ្ជាក់ថា លោក ពិតជាបានចាក់ សោរ ច្រកចេញខាងមុខមែន ដោយសារ ភាគី ជនជាតិកូរ៉េ ខាងលើ មិនគោរពតាមកិច្ចសន្យាជួលអគារ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ហើយបញ្ហរនេះភាគីខាងលោកCUT HAO WE ក៏បានឲ្យមេធាវីធ្វើលិខិត ជូនដំណឹងស្តី ពីការរលាយកិច្ចសន្យាជួលអគារ រវាង ឈ្មោះ CUIHAOWEN និងលោក YIM YOUNGUN ចុះ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ ២០២២រូចរាល់ហើយងដែរ។ ចំពោះការចាក់សោរខាងលើនេះ លោក សោម ចិត្តនា បានបញ្ជាក់បន្ថែមថាមិន មែនជាការបង្ខាំងមនុស្សនោះទេ គឺចាក់តែទ្វាធំខាងមុខប៉ុណ្ណោះនិងអាចចេញចូលធម្មតាតាមទ្វាតូច បាន ចំពោះ អ្នកពាក់ព័ន្ធគឺមិនអនុញាត្តឲ្យចេញចូលឡើយ។

លោក ឈុន ជ្រា មេធាវីការពារក្តីជនរងគ្រោះជនជាតិកូរ៉េ ខាងលើ លោក បានបញ្ជាក់យ៉ាងខ្លីថាចំពោះ សកម្មភាព ឈ្មោះសោម ចិត្តនា បានធ្វើខាងលើនេះវាផ្ទុយពីផ្លូវច្បាប់ហើយពិព្រោះថា លិខិតជួនដំណឹងស្តីពីការ រំលាយកិច្ចសន្យានោះមិនអាចយកមកអនុវត្តនបែបចាប់បង្ខំដោយគ្មានការស្មាក់ចិត្តនោះទេ។

លោកតាំង សំណាង ប្រធានការិយាល័យ ធៀនភីង តំណាងឲ្យជនជាតិកូរ៉េទាំង ០៦នាក់ បានឲ្យដឹងថា ករណីនេះត្រូវបានធ្វើការសម្របសម្រួលរួចរាល់ហើយ កាលពីកំឡុងថ្ងៃទី០៣ ដល់ថ្ងៃទី ០៥ ដោយមានក្រុម មេធាវីអាជ្ញាក្រុង អាជ្ញាធរខេត្ត ស្ថាប័នមន្ទីរពាក់ព័ន្ធរួចរាល់ហើយ ដោយធ្វើការសម្រប សម្រួលគ្នា។ ប៉ុន្តែរហូត មកដល់ថ្ងៃទី៧ ខែកុម្ភៈ តំណាងភាគីចិន ម្ចាស់ទីតាំងឈ្មោះ សោ ចិត្តនា នៅតែ បន្តសកម្មភាពរារាំងកូនក្តី របស់ លោក តាមរយៈរូបភាពយកសោរទៅចាក់ទ្វារ និងដាក់កម្លាំងសន្តិសុខឯក ជនជាច្រើននាក់នៅច្រកចេញ។ ហើយនៅថ្ងៃទី០៨ ខែកុម្ភៈនេះ ឈ្មោះ សោ ចិត្តនា បានបញ្ជារឲ្យសន្តិសុខ ទៅបិទភ្លើងអគ្គិសនីអគារ មិនឲ្យពួក គាត់បានប្រើប្រាស់ ដែលសកម្មភាពនេះជាការបំភិតបំភ័យ សតិអារម្មណ៍ ដល់កូនក្តីរបស់លោក ប្រាសចាក និងរំលោភច្បាប់ទាំងស្រុង។

លោក តាំង សំណាង បន្តថាការធ្វើ ទង្វើបែបនេះ គឺធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសមានការលំបាក និងអាចជះឥទ្ធិពលដល់អ្នកវិនិយោគក្រៅប្រទេសដែលគ្រោងនឹងមកប្រទេសយើងផងដែរ ដូចនេះទើបស្នើ សុំអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយឲ្យបានឆាប់រហ័សផង៕

(ដោយនាគសមុទ្រ)