ខេត្តកំពង់ឆ្នាំង ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ និងវគ្គហ្វឹកហ្វឺនបច្ចេក
ទេស សុនខល្បាត នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជាមានប្រសាសន៍ថា៖ គោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល គឺ ធ្វើម៉េចដោះមីនឲ្យអស់ ក្នុងឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះ ជាអតិបរមា ក្នុងឆ្នាំ២០២៥ ដែរ។
ឯកឧត្តម ហេង រតនា បានបន្តថា៖នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះយើងនឹងបើកយុទ្ធនាការរាវរក យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៅចំណុចកោះពាមរាំង ឃុំកោះចេក ស្រុកពាមរ៍ ខេត្តព្រៃវែងចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ដែលមាននាវាដឹកគ្រាប់លិចនៅទីនោះ តាមពិតយើងបានប្រតិបត្តិការជិតមួយឆ្នាំហើយតាំងពីខែមិនាមកម្លេះ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវរក
ព្រុំដី ទីតាំងឱ្យបានជាក់លាក់សម្រាប់ដល់ថ្ងៃប្រតិបត្តិការ យ៉ាងនេះក្តី យើងបានរកឃើញគ្រាប់យុទ្ឋភណ្ឌ័មិនទាន់ផ្ទុះនៅក្រោមទឹកប្រមាណ ៣០តោន ហើយតាមការប្រមាណប្រហែលជាមានរាប់ពាន់តោនដែលកំពុងលិចនៅក្នុងទឹក។
ឯកឧត្តមបានបន្តថាៈ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់បុគ្គលិក មន្ត្រីស៊ីម៉ាក់ ដែលបានបំរើជាតិមាតុភូមិ ដោយ
រកមធ្យោបាយ ឱ្យពួកគាត់មានឈ្មោះ
ក្នុងជួរកងយោធពលខេមរភូមិន្ទ មានឋានន្តរសក្តិ ទទួលបានប្រាក់ខែ និងខ្លះទទួលបានប្រាក់សោធននិវត្តន៍ ដូចកងយោធពលខេមរភូមិន្តដែរលើសពីនេះទៀត បានយកចិត្តទុកដាក់ពួកគាត់ ដែលចូលនិវត្តន៍ ដោយរៀបចំឲ្យពួកគាត់បានចូលរៀនបច្ចេកទេសសម្រាប់ចិញ្ចឹមជីវិត ដែលយើងកំពុងដំណើរការនៅ កោះក្រឡ ថ្ងៃនេះផងដែរ ក៍សូមកអរគុណដល់ក្មួយៗ ដែលបានស្មគ័ចិត្តចូលបំរើការងារបន្តវេនពីលោកឪពុក មកទទួលការបណ្តុះ
បណ្តាលនិងបិទវគ្គនៅពេលនេះ ប្រៀបដូចជាក្មួយបានក្លាយពីទំពាំង មកជា
ឬស្សីរួចហើយ ។
ប៉ុន្តែក្មួយៗដែលបានចូលរៀន និងបិទ
វគ្គនៅថ្ងៃនេះ វាគ្រាន់តែជំនាញធម្មតាតែប៉ុណ្ណោះ ហេតុនេះ ក្មួយៗត្រួវរៀនជំនាញបន្ថែមទៀត ដូចជាជំនាញមុជ
ទឹក ជំនាញកាត់បន្សាប គ្រាប់ និងជំនាញជាច្រើនទៀតដើម្បីអនាគតក្មួយទទួលបានជោគជ័យ ក្នុង វិស័យដោះមីននេះ ក្មួយៗត្រូវចាំថាយើងមិនអាចពឹងផ្អែកតែលើ គេរហូតបាននោះទេ ត្រូវពឹងលើខ្លួនឯង សមត្ថភាពខ្លួនឯង ទាំងលក្ខណៈបុគ្គល ទាំងលក្ខណៈអង្គភាពនិង ថ្នាក់ជាតិជាក់ស្ដែងកាលពីពេលមុនយើង
ប្រើ សុនខ ហិតមីនពីប្រទេសគេ។
ប៉ុន្តែបច្ចុប្បន្នសម្រាប់កម្ពុជាមាន សុនខ គ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរុករក គ្រាប់មីនដោយមិនពឹងផ្អែកបរទេសទៀតឡើយ។
ជាចុងក្រោយ ឯកឧត្តម ហេង រតនា បានផ្តាំផ្ញើក្មួយៗ ដែលជាសិក្ខាបញ្ចប់វគ្គ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន តាមវិជ្ជាជីវៈ ហើយមុននឹងសម្រេចធ្វើអ្វីមួយត្រូវរំឮកមេរៀនដែលបានរៀននៅទីនេះដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសារការទ្វេសប្រហេសរបសយើង៕សុខ គឹមសៀន.១១.០២.២០២៣







































