ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២៣ប្រជាកសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន២៦៩៤គ្រួសារនៅក្នុងស្រុករលាប្អៀរ.ស្រុកកំពង់ត្រឡាចនិងក្រុងកំពង់ឆ្នាំងបានទទួលពូជស្រូវពីរាជរដ្ឋាភិបាល ។
ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឯកឧុត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍គតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក
កម្មពិសេសនិងជាអនុប្រធានទី ១ គណៈ
កម្មការគ្រប់គ្រងគ្រោះអន្តរាយនិងសហការរីអមដំណើរមានការចូលរួម
ពីរលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងសមាជិកក្រុមប្រឹក្សាខេត្តអស់លោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្តស្រុកប្រជាពលរដ្ឋចូលរួមផងដែរ ។
នៅក្នុងឧិកាស់នោះផងដែរលោក អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំងឡើងរាយការណ៍អំពីស្ថានភាពគ្រោះមហន្តរាយដោយធម្មជាតិជូនគណៈអធិបតីបានជ្រាបថានៅក្នុងអំឡុងខែមករាឆ្នាំ២០២៣មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានក្លាយជាជំនន់ទឹកភ្លៀង(រដូវប្រាំង)បង្កការប៉ះពាល់ លិចលង់ និងខូចខាតនូវហេដ្ឋារចនា
សម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋានជាពិសេសផលដំណាំស្រូវរដូវប្រាំងរបស់ប្រជា
កសិករទើបតែធ្វើការសាបព្រោះចំនួន
២១៦១ហិតាស្មើនិង៣១១១គ្រួសារក្នុងនោះរងផ្កាខូចខាតទាំងស្រុងចំនួន
១៩៨៥ហិតាស្មើនិង២៦៩៤គ្រួសារក្នុង
ឃុំចំនួន១៣នៃស្រុករលាប្អៀរ.ស្រុកកំពង់ត្រឡាចនិងក្រុងកំពង់ឆ្នាំង។
ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលរងខេត្តកំពង់ឆ្នាំងរួចមកឯកឧត្តម ឡាំអេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តម
សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១គណកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយ បាននាំមកនូវការផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងទ្វេតែងតែផ្តោតលើការយកចិត្តទុកដាក់គិតគូដោះស្រាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ជាក់ស្តែងនៅថ្ងៃនេះស្របពេលដែលប្រជាកសិករ រងគ្រោះដោយជំនន់ទឹក
ភ្លៀងរដូវប្រាំងនាពាក់កណ្តាលខែមករាកន្លងមកនេះ បាននាំយកស្រូវពូជ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកចែកជូនប្រជាពលរដ្ឋទាំង២៦៩៤គ្រួសារមកពីស្រុករលាប្អៀរ.ស្រុកកំពង់ត្រឡាចនិងក្រុងកំពង់ឆ្នាំងដែលក្រុមការងារបានចុះពិនិត្យនិងវាយតម្លៃអំពីផលប៉ះពាល់និងខូចខាតស្រូវរដូវប្រាំងបង្កឡើងដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។
ឯកឧត្តមបានឲ្យដឹងទៀតថាជំនន់ទឹក
ភ្លៀងរដូវប្រាំងនេះធ្វើឲ្យតំបន់មួយចំនួនបានបង្ករការលិចលង់ខូចខាតផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក៏ប៉ុន្តែនៅតាមតំបន់មួយចំនួនទៀត មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដែលកន្លង
មកមានស្រុក.ឃុំមួយចំនួនទៀតនៅ
ជួបបញ្ហាប្រឈមកង្វះខាតទឹកស្រោច
ស្រពស្រូវរដូវប្រាំងនិងសត្វពាហនៈតែឥឡូវនេះទូទាំងខេត្តមានទឹកគ្រប់គ្រាន់
មិនខ្វះទឹកទៀតឡើយ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ឯកឧត្តមក៏បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា
រយៈ៤៤ឆ្នាំកន្លងមកប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ដូចនេះសូមបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនិងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពឲ្យបានយូរអង្វែងនិងបានគាំទ្របេកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់គប្បីយកចិត្តទុកដាក់ បញ្ហាសុខភាពឲ្យបានល្អ តាម
រយៈហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត ប្រកបដោយអនាម័យ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនិងត្រូវអនុវត្តវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យសង្គមគ្រួសារនិងសង្គមជាតិរុងរឿង។
នៅទីបញ្ចប់ពីធីនេះផងដែរក៏មានការ
ផ្តល់ពូជស្រូវជូនដល់បងប្អូនប្រជាក
សិក .ក្រោយមកគណៈប្រតិភូបានចុះធ្វើការពិនិត្យការដាំដុះពូជស្រូវរដូវប្រាំងនៅក្នុងឃុំមេលំស្រុកបរិបូណ៌ផងដែរ៕
សុខ គឹមសៀន







































