ខេត្តកំពង់ឆ្នាំង ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ នឹងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់សមាគម ចលនាយុវជន១៥៧ សាខាខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គូរ ដារា ប្រធាន
ប្រតិបត្តិ សមាគម បានជំរុញដល់ សមាជិកសមាជិការ ទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត បំពេញការងារមនុស្សធម៌ សំដៅរួមចំណែកជាមួយ អាជ្ញាធរស្រុក ខេត្ត និង រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការងារសង្គមផ្សេងៗទៀត។
លោក គូរ ដារា ប្រធានប្រតិបត្តិ សមាគមចលនាយុវជន១៥៧ សាខាខេត្តកំពង់
ឆ្នាំង បានថ្លែងនួវការកោតសរសើរ ដល់សមាជិក សមាគមន៍ ទាំងអស់ ទាំងថ្នាក់ខេត្ត និងតាមបណ្តា ស្រុក ក្រុង ដែលបានខិតខំបំពេញការងារ មនុស្សធម៌ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីជួយដល់ បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ជនចាស់ជរាគ្មានទីពឹង
កុមារកំព្រា សិស្សក្រីក្រ តាមរយៈការផ្តល់ជាស្បៀងអាហារ សម្ភារៈ និង ថវិការ ក្នុងរយៈការកន្លងមក ដែលសកម្មភាពយ៉ាងសកម្មនេះ ធ្វើឱ្យសមាគន៍ របស់យើង មានភាពលេចធ្លោ និងទទួលបាននូវការកោតសរសើរ ពីប្រជាពលរដ្ឋ ពី អាជ្ញាធរស្រុក ក្រុងអាជ្ញាធរខេត្ត ព្រមទាំង ក្រុមការងារថ្នាក់កណ្តាលផងដែរ ។ សម្រាប់ទិសដៅឆ្នាំ២០២៣ សូមបងប្អូនជាសមាជិក សមាគមន៍ ទាំងអស់ ត្រូវបន្តប្រពៃណី ការងារមនុស្សធម៌ បន្ថែមទៀត ដើម្បីរួមចំណែកជាមួយអាជ្ញាធរ ក៍ដូចជាមួយរាជរដ្ឋាភិបាល សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
យោងតាមរបាយការ ដែលអានដោយ លោក សេង លីរតនៈ ប្រធានរដ្ឋបាល សមាគមន៍ចលនាយុវជន ក្រុម១៥៧ បានរាយការណ៍ពីសកម្មភាពការងារ ឆ្នាំ២០២២ កន្លងទៅ សមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង បានរួមចំណែករួមចំណែក ក្នុងការងារមនុស្សធម៌ ជាមួយអាជ្ញាស្រុក ក្រុង និងខេត្ត ដោយបាន ជួយឧបត្ថម ជាស្បៀង សម្ភារៈ និង ថវិការ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះ និងជួបការខ្វះខាតចំនួន ៤៩ លើក , ចូលរួម វិស័យកីឡា ៦លើក ជាមួយរដ្ឋបាលខេត្តចំនួន៤លើក និងសកម្មភាពការងារផ្សេងៗជាច្រើនទៀត ដោយបានចំណាយទឹកប្រាក់ របស់សមាគមសរុបប្រមាណជាង ៤០លានរៀល ឬស្មើនិងជាង១ម៉ឺនដុល្លា នេះនៅមិនទាន់គិត
ថ្លៃជួយសាងសង់មតេយ្យសាលា របស់សមាគមន៍ចលនា យុវជនក្រុម១៥៧ សាខាស្រុកទឹកផុសផ្ទាល់ ដែលមានតម្លៃជាង៣៥០០ ដុលា្ល ហើយនឹងត្រូវចំណាយបន្ថែមទៀតសម្រាប់ កម្មវិធីដាក់សម្ភាធឱ្យដំណើរការប្រើប្រាស់ក្នុងពេលដ៍ខ្លីខាងមុខនេះ ។k
ចំពោះថវិការ ដែលបានចំណាយក្នុងការងារមនុស្សធម៌ ក្នុងរយៈកាលកន្លងមក គឺបានមកពីសមាជិកសមាគមន៍មួយចំណែក និងមួយចំណែកទៀតបាន ពីសប្បុរសជន នានា តាម រយៈ សេចក្តីអំពាវនាវ ពីសមាជិក សមាគមន៍ ចលនាយុវជន ក្រុម១៥៧ ផងដែរ៕
សុខ គឹមសៀន







































