ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបាន មានប្រសាសន៏ ប្រាប់ឲ្យដឹងថានាថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៣នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបាន ធ្វើការចាប់ ឃាត់ខ្លួនជនសង្ស័យជាបន្ទបន្ទាប់បានចំនួន ២៤នាក់ (ស្រី ៥) ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់យកទ្រព្យសម្បត្តិ) យ៉ាងសកម្ម ក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប១៨ករណី ។
ក្នុងពេល ចាប់ខ្លួន វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ -ម៉ូតូចំនួន ៩គ្រឿង -ទូរស័ព្ទដៃចំនួន ១០គ្រឿង -មួកសុវត្ថិភាពចំនួន ០៨ -ពូថៅ ១ដើម -កាំបិតបុ័ង ១ដើម -ស្លាកលេខម៉ូតូ ១ផ្ទាំង ។
សុំបញ្ជាក់ថាក្នុងនោះក៏ មានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម និងចាប់បានវត្ថុតាងទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម)ផងដែរ ។បច្ចុប្បន្ន៖ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរដើម្បី រៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមនីតិវិធី ៕
(ដោយនាគសមុទ្រ)