រួមគ្នាដើម្បីក៍សាងសមិទ្ធផលសាធារណះគឺជាប្រពៃណីល្អដែលពលរដ្ឋបាននិងកំពុងអនុវត្តជាប្រចាំ

0

បន្ទាយមានជ័យ៖ ការរួមគ្នាដើម្បីក៍សាងសមិទ្ធផលសាធារណះនានាគឺជាប្រពៃណីល្អដែលពលរដ្ឋបាននិងកំពុងអនុវត្តជាប្រចាំដូចសាលប្រជុំថ្មីនិងជាកន្លែងបណ្ដុះបណ្ដាលបន្តរបស់ការិយាល័យiសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះស្ថាបនារួចរាល់ ក៍អស្រ័យការចូលរួមពីលោកលោកស្រីជាសប្បរសជន អង្គការដៃគូ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូចនេះក្នុងពេលសម្ធោធប្រជុំថ្មីនិងជាកន្លែងបណ្ដុះបណ្ដាលបន្តរបស់ការិយាល័យសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះ បានដាក់សម្ពោធជាផ្លូវការនារសៀលថ្ងៃទី ២៣ កុម្ភះ ២០២៣ ។

លោកភុំ បូរិនសាក់ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះបានអោយដឹងថា៖ការិយាល័យសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះ បានដាក់សម្ពោធជាផ្លូវការនាពេលនេះអាចផ្ទុករហូតដល់ ៥០នាក់ ចាប់ផ្ដើមសាងសង់កាល់ពី១១ វិច្ឆិកា ២០២២ បានបញ្ចប់កសរសាងសង់នៅថ្ងៃទី ២៧ កុម្ភះ ២០២៣ ចំនាយថវិកាចំនួន ២១.៦៥៥ដុល្លាសរអា ក្នុងនោះអង្គការទស្សនះពិភពលោកជួយក្នុងការដាងសង់ចំនួន ៣.១៣៦ដុល្លាសរអា សប្បរស់ជន១៥.៩៦៩ដុល្លាសរអា នៅជំពាក់គ្រឿងសំណង់ចំនួន ២.៥៥០ដុល្លាសរអា។

លោកភុំ បូរិនសាក់ថ្លែងអំណរដល់សប្បរស់ជន និងប្ដេជ្ញាអនុវត្តការងារបំរើប្រជាពលរដ្ឋ និងការចូលរួមសហការល្អគ្រប់ស្ថាប័ន មន្ទីរអង្គភាព និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីអោយសេវាសុខាភិបាលនៅការិយាល័យសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះ រិតតែប្រសើរឡើងថែមទៀត។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបន្តថា៖សាលប្រជុំថ្មីនិងជាកន្លែងបណ្ដុះបណ្ដាលបន្តរបស់ការិយាល័យសុខាភិបាលស្រុកប្រតិប័ត្តព្រះនេតព្រះ ពិតជាមានសារះសំខាន់ ក្នុងការចែករំលែកបន្ថែមនិង បណ្ដុះបណ្ដាលចំណេះជំនាញ់ថ្មីៗដល់មន្ត្រីសុខាភិបាលដែលកំពុងធ្វើការនៅក្នុងមណ្ឌលសុខភាពចំនួន១៦ និងប៉ុស្ដិ៍សុខភាព ៦ នៅក្នុងស្រុក២ព្រះនេតព្រះនិងថ្មពួក ដែលមានពលរដ្ឋសរុបរហូតដល់ចំនួន ១៧២.០៧៤នាក់ក្នុងឆ្នាំ២០២២។

ឯកឧត្ដម អ៊ុំ រាត្រី សំណូមពរដល់មន្ត្រីសុខាភិបាលដែលកំពុងធ្វើការនៅក្នុងមណ្ឌលសុខភាពទាំងអស់ បន្តការ ពិនិត្យព្យាបាលអ្នកជំម្ងឺ ប្រកបដោយក្រមសីលធម៏និងវិជ្ជាជីវះ ដើម្បីអោយពលរដ្ឋទទួលបាននូវការជឿជាក់ ប្រកបដោយមោទនភាព៕ដោយ៖ឃិន គន្ធា