ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកស្រូវមួយគ្រឿងបើកបរធ្ធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះទាំងព្រឹកនៅក្នុងស្រុករលាប្អៀរ

0

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាច

រណ៍មួយបានកើតឡើងបង្កដោយ រថយន្តឮដឹកស្រូវមួយគ្រឿងបើកបរធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឪ្យឆេះទាំងព្រឹកនៅវេលាម៉ោង៧និង៧៥នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣នៅនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ត្រលេខ៦៨និង៦៩ចំណុចផ្លូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំ ទឹកហូរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលស្រុករលាប្អៀរដែលនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តមួយគ្រឿងខាងលើនេះម៉ាក់ហ៉ីណូពណ៍សលាយខៀវពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A.61.77បើកបរដោយ
ជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ហើយផ្ទុះឆេះ
ទាំងព្រឹកតែម្តង ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច
នគរបាលចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងទៀតថាក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ ។

នៅក្នុងករណីក្រឡាប់រថយន្តធ្លាក់ផ្លូវផ្ទុះឆេះខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នណាម្នាក់នោះឡើយហើយសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលបន្តទៀតនោះឡើយ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក
រលាប្អៀរបានឲ្យដឹងទៀតថាក្រោយពេលក្រឡាប់រថយន្តធ្លាក់ផ្លូវឆេះមកដល់ពេល
នេះគេមិនដឹងថាម្ចាស់រថយន្តនៅទីណានោះទេហើយក៏សូមអំពាវនាវតាមរយ:សារព័ត៌មាន សូមឲ្យម្ចាស់ចូល
ខ្លួនមកយករថយន្តរបស់ខ្លួនវិញ ៕
សុខ គឹមសៀន