វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដូចភ្លៀងរលឹម

0

(កំពង់ធំ)÷ ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការី  រួមសហការជាមួយ សហគមន៍នេសាទផាត់សណ្តាយ និងកម្លាំងកងទ័ពជើងទឹក វាយលើកគោកដែលឈរជើងក្នុងភូមិសាស្ត្រនេះ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពី ព្រែកផ្សោត រហូតដល់ខ្វែងក្របី ភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្ករសំណុំរឿងបានចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅហ្នឹងកន្លែង រួមមានរបាំងស្បៃមុង ចំនួន ២៥របាំង ប្រវែង ១៧៥០ម៉ែត្រ ឡុកចំនួន ៥០គ្រឿង លប/លូចំនួន ២៥មាត់ បង្គោលចំនួន ៧០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២៣គីឡូក្រាមចូលទន្លេវិញ ។

គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការអប់រំដល់ប្រជានេសាទជាច្រើនលើក ច្រើនសារ ចំពោះរបាំងស្បៃមុងនេះ ត្រូវបានច្បាប់ស្តីពីជលផលហាមឃាត់ជាដាច់ខាត ។ ក្នុងនោះការប្រើប្រាស់កម្លាំងសរុបចំនួន១៨នាក់ ប្រើប្រាស់ មធ្យោបាយដោយការណូត ចំនួន០៥គ្រឿង  អស់ប្រេងចំនួន១២០លីត្រ ។