លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងណាយ បានក្រេីនរំលឹកដល់ប្រជាការពារ ឲ្យរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ច ដេីម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងផ្តល់សម្ភារៈ ឯកសណ្ឋាន ជូនប្រជាការពារ នៅក្នុងឃុំបឹងណាយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។
ក្នុងឱកាសនោះដែរ លោកជំទាវ តោ ពិឡា បានថ្លែងថា ក្នុងនាមជាប្រជាការពារ នៅតាមភូមិ ឃុំ ត្រូវធ្វេីខ្លួនយ៉ាងណា ឲ្យក្លាយជាគំរូល្អ ដល់ប្រជាពលរដ្ឋទូទៅ និងរួមសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ អាជ្ញាធរ ក្នុងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ការចូលរួម អនុវត្តវិធានការទប់ស្កាត់អំពេីប្លន់ លួចឆក់ និងបទល្មេីសផ្សេងៗ ដើម្បី ភូមិ ឃុំមានសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ សហគមន៍ ក៏ដូចជាសង្គមជាតិ ផងដែរ ។
ជាមួយគ្នានោះលោកជំទាវ រដ្ឋលេខាធិការ ក៏បានលេីកទឹកចិត្ត ដល់ប្រជាការពារ ដែលខិតខំបំពេញតួនាទីដោយស្ម័គ្រចិត្ត លះបង់ កម្លាំងកាយ កម្លាំងចិត្ត បន្តការគាំទ្រ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមទាំងអស់គ្នា ដើម្បី បង្ក្រាបរាល់បទល្មេីសនានា ឲ្យខាងតែបាន ។
ពីព្រោះថា កម្លាំងប្រជាការពារ ក៏ជាអ្នកការពារសុខសវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងចូលរួមចំណែកផ្សព្វផ្សាយ បង្ការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩ ។ លេីសពីនោះលោកជំទាវ បានស្នេីដល់គ្រប់មន្ត្រីនគរបាល និងកម្លាំងប្រជាការពារទាំងអស់ ត្រូវតែការពារសុខសន្តិភាព ដែលកំពុងមាន នាពេលបច្ចប្បន្ននេះ និងរៀបចំសណ្តាប់ធ្នាប់ ក្នុងដំណេីរការបោះឆ្នោតឲ្យរលូតផងដែរ ៕









































