អភិបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅដើម្បីរៀបចំសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវនិង សួន ច្បារវិមានឯករាជ្យ

0

កំពង់ឆ្នាំង រដ្ឋបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំសមត្ថកិច្ចចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ដល់អាជីវករលក់ដូរនៅបរិវេណសួនច្បារវិមានឯករាជ្យ ដែលលក់លើការ៉ូឡា ធ្វើឲ្យបាត់បង់ សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្រុង។

ក្នុងឱកាសនោះដែរ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះចុះរៀបចំនៅពេលនោះមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃកំណត់ផុតឱសានវ៉ាត ដែលកំណត់ឲ្យអាជីវករលក់ដូរចាប់ពីសួនច្បារវិមានឯករាជ្យរហូតដល់មុខធនាគារអេស៊ីលីដា ដែលពួកគាត់ បានលក់លើការ៉ូឡា បាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ ការរៀបចំនៅពេលនេះគឺចង់ឱ្យសួនច្បារយើងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាត សោភ័ណ
ភាពល្អ និងបរិស្ថានល្អ ។

លោកអភិបាលក្រុងបានបន្តថា ការរៀប
ចំនៅថ្ងៃនេះនឹងបន្តធ្វើថែមទៀតជារៀង រាល់ថ្ងៃដើម្បីការពារមិនឱ្យពួកគាត់វិល
ត្រឡប់មកលក់ដូរបែបអាណាថាបតេយ្យទៀតឡើយ។

ដោយឡែកចំពោះជនអនាធិបតេយ្យដែលតែងតែដេកនៅក្នុងសួនច្បារ និង នៅរបងមន្ទីរពេទ្យខេត្ត ហើយពួកនេះតែងតែឆ្លៀតឱកាសបង្ករភាពរញ៉េរញ៉ៃដូចជាពេលខ្លះសុំគេមិនបានឆក់ លួច មិនត្រឹមតែប៉ុណ្ណឹងបានបន្ទោរបង់ពាសវាលពាសកាល តាមសួនច្បារ វិមានឯករាជ្យ គ្មានសណ្ដាប់ធ្នាប់ ក៏ត្រូវបាន លោកអភិបាលក្រុងបញ្ជាក់ថា គឺបានរៀបចំដឹកពួកគាត់ឲ្យទៅកាន់លំនៅដ្ឋានរៀងៗខ្លួនផងដែរ។

ជាចុងក្រោយលោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ និង កុំវិលត្រឡប់មកលក់ដូរលើចិញ្ចើមផ្លូវបែបអនាធិបតេយ្យទៀត ពីព្រោះដើម្បីក្រុងយើងល្អមុខផ្ទះយើងស្អាត ទាំងអស់គ្នា៕សុខ គឹមសៀន