កំពង់ឆ្នាំង :ដោយយោងតាមបទបញ្ជា ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត នៅថ្ងៃពុធ១០រោចខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៣
កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយ គណៈបញ្ជាការឯកភាពស្រុកជលគីរី ផ្នែករដ្ឋបាលជលផលកំពង់
ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី និងសហគមន៍នេសាទ បានចុះល្បាត
និងបង្រ្កាបបទល្មើសជលផល សម្រស់ នៅត្រង់ចំណុចកំពង់ខ្លាញ់ក្នុងភូមិសាស្រ្ត ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន១២នាក់
និងមធ្យោបាយកាណូតស្មាច់ចំនួន
០៣គ្រឿង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលនៅវត្ថុតាងរួមមាន៖
រុះរើសម្រាស់ចំនួន០៧កន្លែង ស្មើនិង១០០០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន១៤០០ ( ក )និងបង្គោលសរុបចំនួន៨០ដើមផងដែរ៕សុខ គឹមសៀន







































