កំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម សាន់ យូ អនុប្រធាន ស ស យ ក ខេត្ត តំណាងឯកឧត្តម ហេង ពិទូ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.
យ.ក )
បានដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះសំណេះ
សំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយជាសម្ភារ ថវិការ ជូនកុមារកំព្រា២ធ្នូ នៅនៅមណ្ឌលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមណ្ឌលកុមារកំព្រា២ធ្នូខេត្ត លោក ហីង ភ័ពមិនា អភិបាលក្រុង កំពង់ឆ្នាំង លោក ឃឹម ចាន់នឿន នាយករងរដ្ឋបាលខេត្ត លោក ឈួន ចាន់ណា អភិបាល
ស្រុកសាមគ្គឺមានជ័យ និងសមាជិក ស.ស.យ.ក ជាច្រើនរូបផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយក្មួយៗកុមារកំព្រានេះផងដែរ ឯកឧត្តម សាន់ យូ អនុប្រធាន (ស ស យ ក)ខេត្ត បានពាំនាំនូវការផ្ដាំផ្ញើនឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសូមផ្តល់នូវការស្រឡាញ់ចំពោះក្មួយៗទាំងអស់ ដែលបានរស់នៅក្នុងមណ្ឌល
កុមារកំព្រាបច្ចុប្បន្ន ក្នុងខេត្តកំពង់ឆ្នាំងយើងនេះ។
ឯកឧត្តមអនុប្រធានបានថ្លែងថា បច្ចុប្បន្ន គេបានហៅថ្ងៃ១៤កុម្ភៈ ជាទិវានៃសេចក្តីស្រឡាញ់ ឬ ថ្ងៃValentine ‘Day ក្តីស្រឡាញ់សម្រាប់ថ្ងៃនេះ មិនមែនផ្តោតសំខាន់តែទៅលើគូរសង្សារនោះទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ សាច់ញាតិមិត្ត
ភក្កិបងប្អូនជាដើម និងកុមារកំព្រា ហើយ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ
ជារៀងរាល់ឆ្នាំ មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការ
ទិញកាដូ, បាច់ផ្កា ថវិការ អំណោយ
ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។
កម្មវិធីសំណេះសំណាលខាងលើនេះ
ផងដែរ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ជូន (អង្ករចំនួន
២បេ ទឹកក្រូច ទឹកផ្លែឈើ ត្រីខកំប៉ុង ទឹកស៊ីវ និងទឹកត្រី) និងថវិការជូនមណ្ឌល ចំនួន៥០ម៉ឺនរៀល ថវិការ ជូនលោកគ្រូ អ្នកគ្រូ៤ នាក់ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀល និងក្មួយៗ ម្នាក់១ម៉ឺនរៀលនិងសម្ភារៈសិក្សាមួយចំនួន ផងដែរ៕
សុខ គឹមសៀន

















































