ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាល ស្រុក ក្រុង និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ។
អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលមរណៈភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧០ឆ្នាំ ដោយ(រោគាពាធ)។
បច្ចុប្បន្នសពតំម្គល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ៧៣ ផ្លូវចំប៉ា បុរីអ័រគីដេ២ (The Royal) ផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រមទាំងនាំយកបច្ច័យចូលរួមរំលែកទុក្ខចំនួន ៣,៣០០,០០០៛ (បីលានសាមសិបម៉ឺនរៀល)របស់លោកឧត្តមសេនីយ៍ទោ ស្នងការ ដើម្បីប្រគល់ជូនដល់លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បាន
សំណេះសំណាលសួរសុខទុក្ខ សំដែងនូវការសោកស្តាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានបំរើប្រទេសជាតិ មាតុភូមិកន្លងមក បន្សល់ទុកស្នាដៃយ៉ាងច្រើនផងដែរ៕














































