ប្រទះឃេីញបុរសវ័យចំណាសម្នាក់​ មានសភាពស្អុយរលួយ​ មិនស្គាល់អត្តសញ្ញាណ​

0

បន្ទាយមានជ័យ​ ៖​ប្រទះឃេីញសាកសពមានសភាពស្អុយរលួយ​ មិនស្គាល់អត្តសញ្ញាណ​ នៅចំណុចអូរគៀប​ ភូមិសាស្រ្តភូមិស្លក្រាម​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ កាលពីវេលាម៉ោង១១និង៣០នាទី​ ថ្ងៃទី១៥​ ខែកុម្ភៈ​ ប្រជាពលរដ្ឋ​។

លោកវរសេនីយ៍ត្រី​ រិន ឡឹប​ នាយប៉ុស្តិ៍ឃុំស្លក្រាម​ បានឱ្យដឹងថា​ ៖​ នៅចន្លោះម៉ោង១១​និង៣០នាទី​ ថ្ងៃទី១៥​ខែកុម្ភៈម្សិលមិញ​ មានប្រជាពលរដ្ឋឈ្មោះ ឡុង គឹមឡាង ភេទប្រុស​ អាយុ១៨​ ត្រូវជាកូនឈ្នួល ដាំបាយឱ្យតៃកុងអែសស្កា​ របស់ឈ្មោះ​ ព្លេន សាលឿន​ បានប្រទះឃើញមនុស្សស្លាប់​ម្នាក់ មានសភាពរលះរលួយ​ នៅចំណុចអូរគៀបភូមិសាស្រ្តឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។ សពភេទប្រុស​ អាយុចន្លោះ៥០ទៅ៦០ឆ្នាំ​ ស្លៀកខោកីឡាពណ៌​ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ។

នាយប៉ុស្តិ៍ឃុំស្លក្រាម​ បានបញ្ជាក់ថា​ ៖​ ក្រោយពីទទួលបានព័ត៌មាន​ កម្លាំងសមត្ថកិច្ច​យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព​ មានការចូលរួមពីលោក​ ហឿង សរ ពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម​ លោកវរ:សេនីយ៍ត្រី សៀង សុំ នាយផ្នែកយុត្តិធម៍​ លោក អនុសេនីយ៍ឯក កាន សំអូននាយរងផ្នែកពិនិត្យវិភាគ​ អាជ្ញាធរមូលដ្ឋាន។ យោងតាមការត្រួតពិនិត្យសាកសព​ សមត្ថកិច្ច​ បានបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារ ដាច់បាយដាច់​ ទឹកបណ្ដាលឱ្យកេីតខ្យល់មិនជាប់ពាក់ព័ន្ធនិងបទល្មើសឃាតកម្ម៕​ដោយ៖ឃិន គន្ធា