ការផ្សាំបង្កាត់ បញ្ចូលមាសក្នុងដើមឈើលម្អ នាំអោយទួនសាំនៅក្រុងសាដែកទទួលបានពានរង្វាន់ ដុងថាប់

0

ការផ្សាំបង្កាត់ បញ្ចូលមាសក្នុងដើមឈើ
ដុងថាប់ /វៀតណាម៖សួនបង្កាត់ផ្កានិងដើមឈើបូជាទួសាំ នាក្រុងសាដែក(អតីតខេត្តផ្សារដែក) ខេត្តដុងថាប់ ស្ថិតលើដីសណ្តទន្លេមេគង្គ ។

សួននេះបានផ្សាំ បង្កាត់ផ្កានិងដើមឈើដោយបញ្ចូលសន្លឹកមាសទទួលបានពានរង្វាន់ថ្នាក់ខេត្ត ថ្នាក់ជាតិនិងពី Asia Book Records Viet King ,ពី World Records Union World Kings NewDelhi,India , ពីWorld Record University ជាដើម។
ហើយវាក៏រឹតតែល្បីឈ្មោះបោះសម្លេង និងទទួលបានជោគជ័យលើការធ្វើទីផ្សារ(Marketing) ជម្រុញការលក់(Promotion) ហើយទទួលបានការគាំទ្រពីអតិថិជន ។

លោកវ៉ូ យឹកយ៉ុង (Vu Duc Dong) ជាម្ចាស់សួនទួសាំ នេះ ។
លោកជម្រាប់ភ្ញៀវពិសេស ដែលជាប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលខេត្តព្រៃវែង នាពេលកន្លងមកថា : ការដែលសួនបង្កាត់ ផ្សាំផ្ការបស់លោកទទួលពានរង្វាន់ជាច្រើនបែបនេះ ដោយសារតែក្រុមបច្ចេកទេសរបស់លោកដាំ បង្កាត់ឈើសក្ការ:និងផ្កា មានអាយុរយ ឬកៀកពាន់ឆ្នាំ ។

ហើយអាចបញ្ចូលមាសឬវត្ថុមានតម្លៃរបស់ភ្គៀវទៅក្នុងដើមឈើ ដែលគេមានជំនឿថា យកទៅដាំតាំងលម្អក្នុងលំនៅឋាន ទីកន្លែងគោរពនិងទីកន្លែងអាជីវកម្មឬក្រុមហ៊ុនអោយបានសេចក្តីសុខ សម្បូរសប្បាយ ចំណេញសល់ផល ។

មន្ត្រីជំនាញកសិកម្ម ក៏ដូចវប្បធម៌ពីមន្ទីរកសិកម្មនិងពីខេត្តព្រៃវែងបានចាប់អារម្មណ៍ថា : អ្នកជំនាញនិងអ្នកជំនួញកម្ពុជាដែលមានឧបនិស្ស័យ ហើយមានការសិក្សាស្រាវជ្រាវបន្ថែមនិងមានភាពប៉ិនប្រសប់ខាងបង្កាត់ ផ្សាំ ច្នៃប្រឌិតអាចបង្កើតផិតផលរុក្ខជាតិ ច្នៃបង្កើតបែបនេះបានដូចម្ចាស់សួនទួសាំ របស់ក្រុងសាដែកនេះដែរ។

មន្ត្រីបានបន្តថា : ប៉ុន្តែ មុននឹងសម្រេចចិត្តចុះទុនប្រកបរបរនេះ គេត្រូវតែសិក្សាស្រាវជ្រាវទីផ្សារបឋម រកគោលដៅទីផ្សារថាតើអតិថិជន ស្គាល់ចរឹតលក្ខណ:និងតម្រូវការរបស់អតិថិជន ពោលគឺផលប្រយោជន៍នៃតម្រូវការរបស់ផលិតផលនេះជាមុនសិន ។
ក្នុងនោះដែរ ក្នុងសួន ត្រូវតែបង្កើតឡើងនូវផលិតផលនិងការទាក់ទាញជាចម្រុះដូចសួនទួសាំនោះដែរ មានដូចជាការបង្កាត់ដើមឈើនិងផ្កាធំៗ ចំណាស់ ហើយបញ្ចូលមាសទៅក្នុងដើមវា, មានដាំផ្កាចម្រុះ, មានការតាំងលម្អ បង្កើតការទាក់ទាញជូនកំសាន្ត មានសេវាលក់ផលិតអនុស្សាវរីយ៍ ចំណីអាហារ ភេសជ្ជៈ: សេវាអនាម័យជាដើម។

សូមរំលឹកថា ក្រុងសាដែក ជាក្រុងមួយក្នុងចំណោមស្រុក៩(តិនហុង កៅឡាញ់ ចូវថាញ់ ឡាយវឹង ចាប់វ៉ូ ឡាបមឺយ ឡាប់ម៉ឺយ តាំណង ថាញ់ប៊ិិញ និងក្រុង៣(កៅឡាញ់ ជាទីរួមខេត្ត សាដែកនិងហុងងឺ ។
ខេត្តដុងថាប់មានផ្ទៃដី៣.៣៨៣,៨គីឡូម៉ែត្រក្រឡា មានពលរដ្ឋ (ត្រឹមឆ្នាំ២០២១ មាន១,៨លាននាក់ឬដង់ស៊ីតេ ៥៣០នាក់ / គីឡូម៉ែត្រក្រឡា ។
វាស្ថិតនៅលើផ្ទៃទឹកនិងមាត់ទន្លេមេគង្គ (អ្នកស្រុកហៅទន្លេតៀន ដែលនាំដីល្បប់ដ៏មានជីរជាតិហូរចាក់មក .
នៅទីនោះ ប្រជាជនភាគច្រើនប្រកបរបរនេសាទ ចិញ្ចឹមត្រី បង្គា. ដាំ បង្កាត់ផ្កា ដើមឈើ ដាំដំណាំបន្លែ ឈើហូបផ្លែ ដំណាំស្រូវ សួននិងរមណីយដ្ឋាន អាហាដ្ឋានជាដើម ។

ក្នុងនោះ ភ្ញៀវក៏ចូលចិត្តទៅទស្សនាផ្កាចម្រុះ ការសម្តែងរបស់ត្រីរ៉ស់ចិញ្ចឹមនៅរមណីយដ្ឋានទេសចរណ៍សួនផ្កាចម្រុះយុងសុងហាវ -សាដែកក្រុងសាដែក ។
ការចូលទស្សនានិងគោរពបូជានៅរមណីយដ្ឋានប្រត្តិសាស្ត្រនៃទីស្នាក់នៅ កន្លែងព្យាបាលជម្ងឺជូនអ្នកស្រុក កន្លែងលាក់ទ័ពតស៊ូប្រឆាំងអាណានិគមនិយមបារាំងនិងក៏ជាទីបញ្ចុះសពលោកង្វៀង ស៊ិនសាក់ ឪពុករបស់លោកង្វៀន អាយគួកឬហូ ជីមិញ )ផងដែរ ។
តំបន់ប្រវត្តិសាស្ត្រនេះមានទំហំ៧ហិចតា ស្ថិតនៅក្រុងកៅឡាញ់(ទីរួមខេត្ត) ខេត្តដុងថាប់ ។
ក៏ទស្សនាសួនផ្កានិងឈើលំអនៅកណ្តាលក្រុងកៅឡាញ់ ,ទស្សនាប្រាសាទបុរាណខ្មែរសម័យកំពង់ផែអូរកែវ (ស.វទី១-៦ ) ជាដើម ។

សូមរំលឹកថា កន្លងមកនេះគណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងគណ:ប្រតិភូរដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយឯកឧត្ដម ជា សុមេធី អភិបាលខេត្តអញ្ជើញទស្សនារមណីយដ្ឋានទេសចរណ៍និងប្រវត្តិសាស្ត្រដូចខាងលើ ៕ដោយ៖ឃិន គន្ធា