កម្លាំងនគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងការិយាល័យជំនាញខេត្តបានចុះប្រតិបត្តិការបង្ក្រាប ឃាត់ ខ្លួនជនសង្ស័យចំនួន02នាក់និងថ្នាំញៀន១កញ្ចប់ធំនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំង :កិច្ចប្រតិបត្តិការរបស់កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត ចុះបង្ក្រាប ករណីរក្សាទុក នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំភូមិម៉ុងបារាំងស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ2023 វេលាម៉ោង15:30នាទី ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងបាន ឃាត់ខ្លួនជនសង្ស័យចំនួន02នាក់មានឈ្មោះដូចខាងក្រោម:

ទី១.ឈ្មោះសៀង តាក ភេទប្រុសអាយុ 23 ឆ្នាំ មុខរបររត់តុកៗ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរក្រុងកំពង់ឆ្នាំងនិងទី 2. ឈ្មោះណី សុគន្ធពេជ្រ ភេទប្រុសអាយុ 34 ឆ្នាំ មុខរបររត់តុកៗរស់នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាង ប្រភេទថ្នាំញៀនម៉ាទឹកកក 01កញ្ចប់ធំ ,នឹងទូរស័ព្ទដៃ ចំនួន02គ្រឿងនិងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង02នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធី ៕ ដោយសុខ គឹមសៀន