សមាជិក​ម្នាក់​ សន្លឹក​ឆ្នោត​មួយ​សន្លឹក ដេីម្បដណ្ដើម​យក​ជ័យជម្នះ​ជា​ថ្មី​ទៀត​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣
នៅអាស្រមព្រះពុទ្ឋផុស ក្រុមការងារចុះជួយភូមិចំនួន៤ មានភូមិតាំងក្រសៅ ភូមិកំពង់ក្រសាំង ភូមិថ្មី និងភូមិជីនាង ដឹកដោយលោក អុិន ប៉ូ អុនប្រធានក្រុមការងារចុះជួយឃុំតាំងក្រសៅ និងជាប្រធានក្រុមការងារចុះជួយភូមិតាំងក្រសៅ បានដឹកនាំកម្លាំងចុះមកសំណេះសំណាល ជាមួយសាខាបក្សភូមិ និងក្រុមបក្ស ដើម្បីបង្រឹងពីតួនាទីនិងភារកិច្ចឲ្យមានភាពរឹងមាំនៅក្នុងមូលដ្ឋាន ក្នុងការដឹកនាំសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាឲ្យឆ្ពោះទៅមុខជានិច្ច។

លោក អុិន ប៉ូ អនុប្រធានក្រុមការងារចុះជួយឃុំតាំងក្រសៅ និងជាប្រធានក្រុមការងារចុះជួយភូមិតាំងក្រសៅ បានលើកយកខ្លឹមសារមួយចំនួនមានដូចខាងក្រោម÷ អានសេចក្តីសំរេចគណៈកម្មាធិការចុះជួយឃុំ/ ភូមិ ពង្រឹងសមាជិកបក្សតាមក្រុម ពិនិត្យសមាជិកតាមក្រុម ពិនិត្យ និងស្រាវជ្រាវសមាជិកជួបការខ្វះខាតស្បៀង ត្រូវរាយការណ៍ជូនក្រុមការងារ រក្សារចាស់ កសាងថ្មី ត្រូវដោះស្រាយបញ្ហាប្រឈមមាននៅក្នុងភូមិក្នុងឃុំ បង្កើនការកសាងសមាជិកថ្មី បន្ថែមទៀតត្រូវតែចុះសួរសុខទុក្ខសមាជិកសមាជិកាតាមខ្នងផ្ទះ។

លោក អុិន ប៉ូ អនុប្រធានក្រុមការងារចុះជួយឃុំតាំងក្រសៅ ក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព។ ត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗ​ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជនឲ្យបានគ្រប់ៗគ្នា​ ដោយ​អនុវត្តពាក្យស្លោក​(សមាជិក​ម្នាក់​ សន្លឹក​ឆ្នោត​មួយ​សន្លឹក) ដេីម្បី​បន្ត​ដណ្ដើម​យក​ជ័យជម្នះ​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅ​ពេល​ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រោយពីបានបញ្ចប់សំណេះសំណាលជាមួយសមាជិកសមាជិការួចមក លោក អុិន ប៉ូ និងក្រុមការងារបានជូនសារ៉ុងម្នាក់១ជូនដល់សាខាបក្សភូមិ និងក្រុមបក្សចំនួន១១៧នាក់ ។