លោក ឈាង ផាន់ណារ៉ា ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សនិងពង្រឹងភារកិច្ចការគ្រប់គ្រងសមាជិកបក្សឃុំភ្នំដិន

0

តាកែវ. នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣  លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកគិរីវង់នឹងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំភ្នំដិនបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពង្រឹងភារកិច្ចក្រុមបក្ស ចំនួន៩ភូមិ  ដែលពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការបក្សស្ថិតនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ  ។

លោក សៅ សារុន អនុប្រធានគណបក្សឃុំ បានបានឡើងអានរបាយការណ៍ជំនួយស្មារតីអំពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ ២០២៣ ជាការបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភាស្របតាមអាណិត្តិកំណត់៥ឆ្នាំ។នេះជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជាក្នុងការចាត់ចែងរៀបចំបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងទៀងទាត់ចាប់តាំងពីការបោះឆ្នោតជាតិលើកទី ៧ នាឆ្នាំ ១៩៩៨ រហូតដល់ការបោះឆ្នោតជាតិលើកទី ៧ នៃការបោះឆ្នោតជាបន្តបន្ទាប់ទៀត។រួមទាំងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ដើម្បីជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពង្រឹងសន្តិភាពស្ថេរភាពនយោបាយសំដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។

លោក ឆឹង រតនៈ អនុប្រធានគណបក្សឃុំបានបានអានសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបសគណបក្សប្រជាជនកម្ពុជាដែលបានប្រព្រឹត្តទៅការពារកាលពីថ្ងៃទី ២៨. ២៩ ខែមករាឆ្នាំ ២០២៣ នៅវិមាន ៧ មករា
មានមតិសំណេះសំណាលលោក ឈាង ផាន់ណារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកគិរីវង់ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណបក្សខេត្តតាកែវបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗមួយចំនួន របស់មហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយនេះផងដែរ លោក ឈាង ផាន់ណារ៉ាអញ្ជើញសំណេះសំណាលនឹងបានណែនាំអំពីតួនាទីភារកិច្ច ដល់គណកម្មការគណបក្សឃុំនឹងប្រធានក្រុមបក្សទាំងចំនួន៤១២ក្រុម ដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព  ហើយត្រូវមានឯកសារគ្រប់គ្រាន់ នឹងត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងជាពិសេសប្រធានក្រុមបក្សនីមួយៗត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តន៍ទិសដៅដោយ សមាជិកម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជន មួយសន្លឹក នឹងគូសអោយត្រូវ។
នៅក្នុងឱកាសនេះផងដែរ   លោក ឈាង ផាន់ណារ៉ា បានឧបត្ថម្ភថវិការមួយលានរៀលជូនលោកមេឃុំផងដែរ៕