មេបញ្ជាការ(ស្ដីទី)យោធភូមិភាគពិសេសចុះពិនិត្យទីតាំងបាញ់គ្រាប់ពិត យុទ្ធវិធីនិង យុទ្ឋដំណើរ នៅតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស

0

ខេត្តកំពង់ឆ្នាំង នៅក្នុងដំណើរត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត យុទ្ឋវិធីនិងយុទ្ឋដំណើរ របស់យោធភូមិភាគពិសេសនៅតំបន់អភិវឌ្ឍន៍ ភូមិភាគពិសេស ព្រែកជីក នាព្រឹកថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ មេបញ្ជាការ (ស្ដីទី) យោធភូមិភាគពិសេស បានថ្លែងនូវកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់បណ្តាអង្គភាព ដែលបានខិតខំកសាងទីលានបាញ់

គ្រាប់ពិត កសាង តំបន់អភិវឌ្ឍន៍ភូមិ
ភាគពិសេស ដែលគិតមកដល់ពេល
នេះបានប្រមាណ 90% ហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា
បើទោះបីជាកិច្ចខិតខំប្រឹងប្រែងមិនទាន់បានសម្រេច 100% ក៏ដោយសារតែកត្តាធម្មជាតិ ដូចការលើកឡើងរបស់ លោក វរសេនីយ៍ឯក ជុំ ណារិន មេបញ្ជាការ
តំបន់ អភិវឌ្ឍន៍ យោធភូមិភាគ ពិសេស ព្រែកជីក ក៏ដូចជានាយកសាលាពល
ទាហាន និង មេបញ្ជាការកងកាំភ្លើងធំ ដែលបានសហការគ្នារៀបចំទីលានបាញ់គ្រាប់ពិត គឺដោយសារកត្តាធម្មជាតិ ដែលមានភ្លៀងធ្លាក់ច្រើនកាលពីខែមុនក្តី ក៍ប៉ុន្តែដើម្បីសម្រេចតាមទិសដៅផែនការរបស់យោធភូមិភាគពិសេសបានដាក់ចុះ
សូមតាមបណ្តាអង្គភាពនីមួយៗត្រូវដាក់ផែនការកសាងទីលានបាញ់គ្រាប់ពិត
បន្តទៀត ដូចជាត្រូវការដាំបង្គោលរបង ដាក់គ្រឿងចក្រត្រាស់សេរ ទីលានឲ្យបានរៀបស្មើ នឹងការរៀបចំដាក់កង់ឡានច្រកដីជាដើម ។

ដោយឡែកផែនការបន្ថែមគឺការជីកប្រឡាយសម្រាប់បង្ហូរទឹក និងការ
កសាងផ្លូវចូលទីលានបាញ់គ្រាប់ពិត។

ជាមួយគ្នានេះអង្គភាពតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសត្រូវជំរុញការកសាងក្លោងទ្វារ ចូល ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា និងត្រូវធ្វើឱ្យតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសក្លាយជា
តំបន់មានពណ៌បៃតងស្រស់ សក្តិសម
ជាតំបន់មានការអភិវឌ្ឍន៍ខ្ពស់ ។

ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍
ទោ ប៉ូ វណ្ណៈក៏បានផ្ដាំផ្ញើដល់គ្រប់បណ្តាអង្គភាពត្រូវសរសេរគម្រោងផែនការក្នុងថ្ងៃដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស និងទីលានបាញ់គ្រាប់ពិតក្នុងពេលខាងមុខផងដែរ៕សុខ គឹមសៀន