ខេត្តព្រះសីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាល ប្រជុំសាលាគុណខេត្តព្រះសីហនុ និងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហា សន្និបាតមន្ត្រីសង្ឃ លើកទី ៣០ ឆ្នាំ២០២២ក្នុងនោះក៏បាននាំយកបច្ច័យ និងអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប្រគេន និងជូនដល់វត្ត ពោធិពេជ្រគីរី និងព្រះសង្ឃ យាយជីតាជី .សាលា ស្រុក ព្រៃនប់ .មណ្ឌល សុខភាពអូរឧកញ៉ាហេង និងរៀប ចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃ និងអាហារថ្ងៃត្រង់ជូនគណៈកម្មាការ អាចារ្យ វត្ត សីលវ័ន្ត សីលវតី ចំនួន ២៤៩ អង្គ/នាក់ផងដែរ។ដោយពីធីនេះប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ពេជ្រគីរី ស្ថិតក្នុងឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រំសីហនុ បានមានប្រសាសន៍ថាសមិទ្ធផលនានា ក្នុងវត្តពោធិ៍ពេជ្រគីរីកើត ឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជា ពុទ្ធបរិស័ទជិតឆ្ងាយដើម្បីសម្រេចបាននូវសមិទ្ធផល់សម្រាប់តម្កល់ទុក ជាសម្បត្តិគរុភណ្ឌក្នុងការប្រើប្រាស់ ជា ប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធ បរិស័ទ ក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាតរៀងទៅ។ អត្ថន័យនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយដើម្បីផ្តល់ នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះ ស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់ សម្រាប់ អនុវត្តនាឆ្នាំបន្តបន្ទាប់។ ជាពិសេសបានផ្ដល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុច ខ្សោយ ដើម្បីជៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើតនូវវឌ្ឍនភាពក្នុងមជ្ឈមណ្ឌល ព្រះពុទ្ធ សាសនា ។
ឈរ លើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំ រាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមាន ចក្ខុវិស័យវែង ឆ្ងាយ គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យប្រទេសជាច្រើននៅជុំវិញ ពិភព លោក បន្តរិតចំណង សាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធថែម ទៀតជាមួយកម្ពុជាយើង ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់។ ពោលគឺវិស័យព្រះពុទ្ធសាសនា ចាំ បាច់ត្រូវធ្វើការស្វែង យល់ឱ្យច្បាស់ហើយ ចេះប្រើប្រាស់ឱ្យ ស្របតាមបរិការណ៍ នៃការរីក ចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយកប្រយោជន៍ពីបច្ចេកវិទ្យា តាម រយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំ ពុទ្ធសាសនិកជនឱ្យប្រតិបត្តិតាមគន្លងនៃសាសនា និង ឲ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនាដោយអនុវត្តតាមការណែនាំរបស់អាជាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ព្រះសង្ឃក្នុងពេលសំដែងធម្មទេសនាដល់សូមបញ្ជ្រាបការអប់រំការគោរពច្បាប់ចរាចរណ៍ ការបង្ការពីគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះ ពាល់នៃការប្រើប្រាស់ គ្រឿងញៀន ជូនដល់ ពុទ្ធសាសនិកជន និងយុវជនយើង ដើម្បីចូល រួមកាត់បន្ថយគ្រោះថ្នាក់ និងការពារសន្តិ សុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងខេត្តរបស់យើង។
គួរបញ្ជាក់ងដែរថាបច្ច័យ និងអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងជូនដល់វត្ត ពោធិពេជ្រគីរី បច្ច័យ ១០,០០០,០០០រៀល ព្រះសង្ឃ ១៣៣អង្គ ក្នុង១អង្គ បច្ច័យ ១០០, ០០០រៀល យាយជីតាជី ៣០នាក់ ក្នុង១ម្នាក់ ក្រណាត់១ដុំ និងថវិកា ២០,០០០រៀល ជូនសាលាស្រុកព្រៃនប់ ថវិកា ១,០០០,០០០រៀល មណ្ឌល សុខភាពអូរឧកញ៉ាហេង ថវិកា ៥០០,០០០រៀល និងរៀបចំចង្ហាន់ថ្ងៃ ត្រង់ ប្រគេន ព្រះសង្ឃ និងអាហារថ្ងៃត្រង់ជូនគណៈកម្មាការអាចារ្យវត្ត សីលវ័ន្ត សីលវតី ចំនួន ២៤៩ អង្គ/នាក់៕
ដោយនាគសមុទ្រ