លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វ ពង្រូល១ក្បាល សត្វសំពោចក្រអូប២ក្បាល ដែលជាសត្វកម្រយកទៅព្រលែងនៅព្រៃធម្មជាតិវិញដើម្បីអភិរក្ស

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសច រណ៍ជលយានខេត្តព្រះសីហនុបានមានប្រសាសន៏ប្រាប់ឲ្យដឹងថាកន្លងទៅថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋបាននាំយក សត្វពង្រូល១ក្បាល សត្វសំពោចក្រអូប២ក្បាលមកប្រគល់ជួនលោក  ហើយលោក ក៏បានថៃរក្សាសត្វ ទាំង០៣ក្បាលនោះមួយរយៈដើម្បីឲ្យពួកវាមានសុខភាពល្អ មុននិងនាំយកទៅ ព្រលែងក្នុងព្រៃធម្មជាតិ ដើម្បី អោយបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាជាមួយនិងការនាំយកសត្វព្រៃកម្រទាំង០៣ប្រគល់ជួនលោកនាពេលនេះ បងប្អូនប្រជាពល រដ្ឋបានបញ្ជាក់ថាដោយ សារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិង លែងសត្វជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខាងលើនេះ និងបាន ធ្វើការអំពាវនាវផងដែរទៅដល់ពលរដ្ឋគ្រប់សហគមន៍សូមឲ្យចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

ដោយនាគសមុទ្រ