កិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រេីសរេីសយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្ត​ ដែលមានរយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ

0

បន្ទាយមានជ័យ​)÷លោកឧត្តមសេនីយ៍ត្រី​ ឆាយ សួគ៌ា ស្នងការរង​ ស្នងការដ្ឋានកសាងកម្លាំង​ កងរាជអាវុធហត្ថ​លេីផ្ទៃ​ប្រទេស នុងជាប្រធានក្រុមការងារទី២ ជ្រេីសរេីសយោធិន​ នៃកងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រេីសរេីសយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្ត​ ដែលមានរយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃសុក្រ ទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង​ និងជាប្រធានក្រុមការងារជ្រេីសរេីសយោធិន​ នៃកងរាជអាវុធហត្ថ​ខេត្ត​។

ពិធីនេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​ តូច​ អគារសេនាធិកា​រ​ដ្ឋាន ជាន់ទី៣​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី​ ឆាយ សួគ៌ា ស្នងការរង​ ស្នងការដ្ឋានកសាងកម្លាំង​ កងរាជអាវុធហត្ថ​លេីផ្ទៃ​ បានធ្វេីការកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត​ ដែលបានរៀបចំដំណេីរការ និងទីតាំង​សម្រាប់ការប្រឡង​បង្កលក្ខណៈងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡង។ និងបានវាយតម្លៃខ្ពស់​ ចំពោះបេក្ខជន​ដែលបានចូលរួមប្រឡង​ ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ ចិត្តក្នុងរយៈពេល៣ថ្ងៃពេញ​ប្រកបដោយជោគជ័យ។

បន្ទាប់ពីបានប្រឡងរយៈពេល៣ថ្ងៃពេញ​ បេក្ខជន​ដែលបានចូលរួមប្រឡលងមានចំនួន១៧៩នាក់​ ឆ្លងកាត់វិញ្ញសារចំនួន១០វិញ្ញាសា​រ​ រួមមាន​ ៖​ ១-វាស់កម្ពស់​ ២-ថ្លឹងទម្ងន់,​ ៣-​

ធ្វេីតេស្តឈាមរកមេរោគ,៤-ធ្វើតេស្តទឹកនោមរកសារធាតុញៀន,៥-សរសេរតាមអាន,​៦​សំណួរ​-ចម្លេីយ,​៧-ពិនិត្យកាយសម្បទា,៨-កាច់ក្បាលពោះ,​៩-ពួយអាវ៉ង់​ និងទី១០​-រត់ចម្ងាយផងដែរ៕ដោត៖ ឃិន គន្ធា