ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះយុទ្ឋនាការអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន និងការជួញដូមនុស្ស និងការពារអនីតិជន ដល់សិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរត្បូង

0

ខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក វរ:សេនីយ៍ឯក ហ៊ុល វាសនា សង្ឃឹមថា នៅពេលដែលសិស្សានុសិស្ស ប្រជាពលរដ្ឋយល់ច្បាស់ ពីផលប៉ះ

ពាល់នៃគ្រឿងញៀន តាមរយៈការ
អប់រំផ្សព្វផ្សាយ នោះការប្រើប្រាស់
និងការជួញដូរគ្រឿងញៀននឹងត្រូវ
បានកាត់បន្ថយ។

មានប្រសាសន៍បែបនេះនៅក្នុងឱកាសចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀននិងការជួញដូរមនុស្សនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ត្បូង នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣។

លោក វរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា យុទ្ធនាការថ្ងៃនេះ គឺជាផែនការប្រចាំឆ្នាំរបស់ លោក ឧត្តមសេនីយ៍ទោ
ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដល់ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស
នៃស្នងការដ្ឋាននគរបាលខេត្ត ដោយ
បានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដើម្បីចុះមកអប់រំ ផ្សព្វ
ផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្ស គ្រប់បណ្តាវិទ្យាល័យ ទូទាំងខេត្តកំពង់ឆ្នាំងដោយមិនកំណត់ពេល
វេលា និង ទីតាំងឡើយ ធ្វើយ៉ាងណាឲ្យសិស្សទាំងអស់ បានដឹងនិងចាកឆ្ងាយពីគ្រឿងញៀន ។

ផែនការប្រចាំឆ្នាំនេះដែរ ក៍បានចែកចេញ
ជា២ ទី១អប់រំដល់សិស្ស និង ទី២ អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យបាន
យល់អំពីការប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ចំពោះគោលដៅសំខាន់ក្នុងការប្រឆាំងបទល្មើសគ្រឿងញៀន
គឺមានកត្តាចំនួន២ សំខាន់ ទី១
គឺជំរុញការអប់រំផ្សព្វផ្សាយគ្រឿង
ញៀនឲ្យបានជ្រាបដល់បណ្ដាសិស្សនិងប្រជាពលរដ្ឋ, ទី២ គឺការបង្ក្រាបតែម្ដង។

យុទ្ឋនាការធ្វើប្រចាំឆ្នាំ នេះគឺក្នុងគោល
បំណងកាត់បន្ថយការជួយដូរ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន
ទូរទាំងខេត្តកំពង់ឆ្នាំង ផងដែរ។

លោក វរៈសេនីយ៍ទោ អ៊ុន គឹមហ៊ាន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សក៏បានបញ្ជាក់ដែរថាការចុះអប់រំផ្សព្វផ្សាយស្ដីពីការជួញដូរមនុស្សនិងការពារអនិកជន គឺធ្វើស្របគ្នាជាមួយនឹងការិយាល័យប្រឆាំងគ្រឿងញៀន  តាមផែនការរបស់ លោក ស្នងការនគរបាលខេត្ត ក្នុងគោលបំណងទប់ស្កាត់ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និង
ការជួញដូរកុមារជាដើម  ដើម្បីធ្វើយ៉ាងណាមិនឱ្យស្ត្រីនិងកុមាររងគ្រោះ
ក្នុងអំពើជួយដូរ អំពើកេងប្រវ័ញ្ចផ្លូវភេទ
ឬ ពលកម្មឡើយ។

គួរកត់សម្គាល់បានថាក្នុងយុទ្ឋនាការ
អប់រំផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន និង ប្រឆាំងការជួញដូរមនុស្ស នៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូងនាពេលនោះ  មានសិស្សជាច្រើន បានសួរនូវសំណួរពាក់ព័ន្ធនឹងគ្រឿងញៀនពាក់ព័ន្ធនឹងបញ្ហាការជួញដូរមនុស្ស ហើយសមត្ថកិច្ចជំនាញបានឆ្លើយពន្យល់យ៉ាងក្បោះក្បាយ ដល់សិក្សានុសិស្ស នាឱកាសនោះផងដែរ៕
សុខ គឹមសៀន