នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម

0

កំពង់ឆ្នាំង:កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ថា បានធ្វើការឃាត់ខ្លួនឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយពីបទ រំលោភសេពសន្ថវៈ និង ផលិត ចែក

ចាយរូបភាពអាសអាភាសលើកុមារ និងករណី ហិង្សាដោយចេតនា ដោយយោងតាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំងផងនោះ។

អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ ដែលជាជន
រងគ្រោះនៃអំពើខាងលើ បានដាក់
ពាក្យបណ្ដឹងនិងរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូ
រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ ស្មារតីបាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។

តាមប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាចសូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូល្មោប
កាមឈ្មោះ ង៉ែត សុខខេង នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជា
វីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូ នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូលោ្មបកាមនេះឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនលោកគ្រូលោ្មបកាមខាងលើនេះ ទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតុលាការតាមនីតិវិធី ហើយយើងនឹងរងចាំមើលចំណាត់ការបន្តទៀតថា តើវាសនាលោកគ្រូល្មោបកាម នេះនឹងទៅជាយ៉ាងណា។

ហើយពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះក្រុមការងារសារព័ត៌មានយើង គ្រាន់តែចង់ឆ្លុះបញ្ចាំងអំពីការពិត និងបកអាក្រាតមុខមាត់ពិតរបស់លោកគ្រូល្មោបកាមខាងលើដើម្បីឱ្យសាធារណៈជនបានស្គាល់ និងជាសារអប់រំដល់បុគ្គលផ្សេងៗ ទៀតកុំអោយប្រព្រឹត្តអំពើអសីលធម៌ដូចករណីលោកគ្រូល្មោបកាមនេះ ក៏ដូចជា ការផ្សព្វផ្សាយព័ត៌មានឱ្យបានលឺដល់ជនរងគ្រោះទាំងឡាយណាផ្សេងទៀត ដែលបានធ្លាប់ទទួលរងការរំលោភបំពានពីសំណាក់លោកគ្រូលោ្មបកាមខាងលើនេះ ហើយករណីមានការរំលោភបំពានបែបនេះមែន សូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវឆាប់រាយការណ៍ និងដាក់ពាក្យមកសមត្ថកិច្ចជំនាញជាបន្ទាន់ ដើម្បីឱ្យសមត្ថកិច្ចមានចំណាត់
ការបន្ថែមទៀតលើបុគ្គលនេះ ក្នុងគោល
ដៅអនុវត្តច្បាប់ឱ្យតឹងរឹងបំផុតចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើរំលោភបំពានលើកុមារ ដូចករណីលោកគ្រូល្មោបកាមខាងលើនេះ។

ជាចុងក្រោយ ក៏សូមអំពាវនាវ ដល់មាតាបិតាសិស្សទាំងឡាយតាមបណ្តាស្ថាប័នរដ្ឋ ឬឯកជននានាមេត្តាប្រុង
ប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះបុត្រ
ធីតារបស់ខ្លួន និងពិនិត្យតាមដានរាល់ទំនាក់ទំនងរវាងគ្រូៗដែលមានភាពស្និតស្នាលជាមួយកូនស្រីខ្លួនអោយមែនទែន ដើម្បីជៀសវាងករណីណាមួយដែលអាចកើតឡើងជាយថាហេតុដូចការ ផ្សព្វ
ផ្សាយខាងលើ៕ សុខ គឹមសៀន