ប្រជាពលរដ្ឋរស់នៅលើដីទំនាស់តំបន់ភូមិចំណោទរាមឃុំបិតត្រាងស្រុកព្រៃនប់សម្តែងអារម្ភសប្បាយចិត្តចំពោះដំណោះស្រាយឈ្នះរបស់ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើនគ្រូសារ ដែលបាននាំគ្នាចូលទៅតាំងទីលំនៅរំលោភបំពានលើដីស្របច្បាប់ របស់ក្រុមហ៊ុន (កាណាឌីយា)នោះបច្ចុប្បន្ន ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសី ហនុប្រើប្រាស់យន្តការឈ្នះៗដោះស្រាយវិវាទសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងទទួលបានការ គាំទ្រ ដោយស្ម័គ្រចិត្តពីបងប្អូនប្រជាពលរដ្ឋដើម្បីបញ្ជប់បញ្ហារ។

លោកប៊ូវឌ្ឍនានាយកអន្តរវិស័យនៃសាលាខេត្តព្រះសីហនុក្នុងខណៈពេលដឹកនាំ មន្ត្រីពាក់ព័ន្ធ ចុះ សម្របសម្រួលប្រជាពលរដ្ឋតំបន់ខាងលើ ជិត ២០០គ្រូសារនាព្រឹក ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោកបាន បញ្ជាក់ថាដើម្បីអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមគួចចំរើនអភិបាល នៃគណៈអភិបាលខេត្ត បានចាត់ឲ្យលោកផ្ទាល់ ដឹក នាំមន្ត្រីពាក់ព័ន្ធជាច្រើនចុះធ្វើការសម្របសម្រួលនិងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋប្រជាពលរដ្ឋដែល កំពង់ តាំង ទីលំ នៅមិនស្របច្បាប់(លើដីមានកម្មសិទ្ធិរបស់ក្រុមហ៊ុន កាណាឌីយ៉ា) ក្នុងគោលបំណងបញ្ចប់បញ្ហា ដោយ ប្រើ យន្ត ការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺមានន័យថាភាគីប្រជាពលរដ្ឋក៏ឈ្នះនិងភាគីម្ចាស់ដីក៏ឈ្នះ។

ជាលទ្ធផលក្រោយក្រុមការងារធ្វើការពន្យល់ណែនាំរួចមកបងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានចាញ់បោកមេខ្យល់បានព្រមព្រៀងទទួលយកនៅគោលនយោបាយពីក្រុមហ៊ុនដែលជាម្ចាស់កម្មសិទ្ធិតាមរយៈការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយបើទោះបីមានប្រជាពលរដ្ឋមួយចំនួនតូច ពុំទាន់យល់ច្បាស់ យ៉ាងណាក្តី។

ជាមួយគ្នានេះ លោកប៊ូវឌ្ឍនាក៏បានបញ្ជាក់បន្ថែមថា គិតត្រឹមរយៈពេលតែ ០៣ ម៉ោងប៉ុណ្ណោះក្នុងថ្ងៃទី ២៤ ខែ កុម្ភៈ ក្រុមការ ងារបានទទួលការឯកភាពដោយស្ម័គ្រចិត្ត ពីបងប្អូនប្រជាពលរដ្ឋប្រមាណ ៧០ភាគរយ រួចរាល់ហើយ នៅសល់ប្រមាណតែ ៣០ភាគរយ ទៀតតែប៉ុណ្ណោះ ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្លះ ពុំទាន់ បាន ទទួលដំណឹងនិងបងប្អូនប្រជាពលរដ្ឋខ្លះទៀត មានទីលំនៅឆ្ងាយដូច្នេះរដ្ឋបាលខេត្តសម្រេចទុក្ខរយៈពេល ០៣ថ្ងៃគិតចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយរហូតដល់ថ្ងៃពុធក្នុងការទទួលយកនូវការដាក់ពាក្យស្នើសុំយល់ព្រមទទួលយកនូវគោលនយោបាយនៃការដោះស្រាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ជុំវិញការចុះសម្របសម្រួលបញ្ចប់បញ្ហារវាងប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុននេះ ប្រជាពលរដ្ឋមួយ ចំនួនធំបានសំដែងការសាទរយ៉ាងជ្រាលជ្រៅ ដោយពួកគេទទួលស្គាល់ថាពួកគាត់ពិតជាបានរស់នៅ លើដី មានកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកាណាឌីយ៉ាពិតប្រាកដ ។ហើយជាមួយគ្នានេះបងប្អូនប្រជាពល រដ្ឋក៏បាន ថ្លែងអំណរអរគុណឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបាន គិតគូពីសុខទុក ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ៕(ដោយនាគសមុទ្រ)