កំពង់ឆ្នាំង :នៅថ្ងៃស្រុក៧កើតខែខែផល្គុនឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ខែ កុម្ភៈ ឆ្នាំ២០២៣កម្លាំង ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្ម បានដឹកនាំ កម្លាំងសមត្ថកិច្ខខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង
បាន
សហការជាមួយ សង្កាត់រដ្ឋបាលជលផលជលគីរី និងសហគមន៍នេសាទ បានចុះល្បាតនិង បង្រ្កាបបទល្មើសជលផល នៅត្រង់ចំណុចបករៀម . បាក់អង្រុត
ដៃព្រែកផ្ទោល បឹងផ្សោត ស្ថិតក្នុងភូមិក្បាលកន្លង់និង ភូមិស្វាយរំពារក្នុងភូមិ
សាស្ត្រស្រុកជ្រុលគីរី ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៧
នាក់ និងមធ្យោបាយកាណូតស្មាច់ចំនួន
០៦ គ្រឿងផងដែរ។
លោក លី ឡា បានបញ្ជាក់ដឹងថា ការបង្ក្រាបបទល្មើសនេសាទខាងលើ
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលនូវ វត្ថុតាងរួមមាន៖
របាំងស្បៃមុង១ករណីស្មើនិង១៧កន្លែងប្រវែង៤០០ម៉ែត្រ លូស្បៃមុងចំនួន១៧
មាត់និងបង្គោលសរុបចំនួន២០០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ
វិញចំនួន ៤០គីឡូក្រាម។
ក្នុងនោះលោក លី ឡា ក៏បានអំពាវនាវដល់ បងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍ល្មើស
ច្បាប់ចាប់ត្រីជាបន្តបន្ទាប់ទៀតជា
ពិសេសឧបករណ៍ឆក់ឧបករស្បៃមុង
ដែលជាប្រភេទឧបករណ៍ខុសច្បាប់បំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕
សុខ គឹមសៀន








































