កំពង់ឆ្នាំង ៖ នៅថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ២០២៣ នេះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិថ្នល់កែងឃុំក្បាលទឹកស្រុកទឹកផុស
បានផ្ទុះការតវ៉ាមិនឲ្យលោក.រស់ ចន្ទ្រា.
ធ្វើសកម្មភាពបូមខ្សាច់បន្តទៀតស្ថិតនៅចំណុចក្បែរវត្តកោះពន្លាជ័យជាប់ស្ពានព្រំ
ប្រទល់២ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងខណ:មន្ទីរបរិស្ថាននិងមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងអត់បានដឹងរឿងខាងលើនេះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រួមទាំងលោកស្រីមេភូមិផងដែរ ក៏បានត្អូញត្អែរប្រាប់ឲ្យអ្នកយកព័ត៌មានយើង ដឹងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មរណ៌្មយ៉ាងខ្លាំង ខណ:ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅចំណុចក្បែវត្តកោះពន្លាជ័យ.ដែលជាទីតាំងការដ្ឋានបូមខ្សាច់មួយកន្លែងមានម្ចាស់ឈ្មោះ រស់ ចន្ទ្រា បានធ្វើសកម្មភាពយកគ្រឿងចក្រជីកកាយបូមយកខ្សាច់ពីរក្នុងអូរមកចាក់គរក្បែរនោះទាំងយប់ថ្ងៃបានបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅ
ក្នុងភូមិ.ឃុំ ខាងលើ ខណ:ដែរ គេសង្កេតឃើញាថាបាក់ដីក្បាលស្រែចម្ការរបស់ពួកគាត់នៅតាមបណ្តោយស្របមាត់អូរនិងបានបាក់ស្រុតបណ្តើរៗហើយមួយលែកទៀតពួកគាត់ខ្លាចបាក់ស្រុត រងការខូចខាតស្ពានដែកម៉ាឡេដែលពួក
គាត់ក៌ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ពីរកំពង់ឆ្នាំងឆ្លងទៅខេត្តកំពង់ស្ពឺព្រោះការដ្ឋាននេះបានធ្វើសកម្មភាពបូមកាយនៅជិតស្ពានពេក ហើយសព្វថ្ងៃនេះពួកគាត់បានមើលឃើញថាស្ពាននោះហាក់បីដូចជាមានការទ្រុដទ្រោមម្តង
បន្តិចៗហើយដោយឃើញដីនៅខាង
ក្រោមស្ពានត្រូវបានបាក់ស្រុតចុះខុសពីរមុនពេលមិនទាន់មានវត្តមានគ្រឿងចក្រអេស្ការមកកាយនៅទីនោះ ។
ពាក់ពន្ធ័និងករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋសូមអំពាវនាវដល់ឯកឧុត្តមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំនិ.ងលោកប្រធានមន្ធីរបរិស្ថាននិងមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងមេត្តាចាត់
វិធានការបន្ទាន់ចំពោះករណីបូមខ្សាច់របស់ឈ្មោះ រស់ ចន្រ្ទ្ខា ខាងលើនេះផងបើតាមការពិនិត្យមានកាតបាក់ស្រុត
និងរងផលប៉ះពាល់ដល់សម្បត្តិសារធាណ:រួមនិងស្ពានដីស្រែចំការរបស់ប្រជាពលរដ្ឋហើយអូរមួយនេះវាជាប្រយោជន៌រួមនិង.ជាកន្លែងគោមកផឹកទឹកជារាងថ្ងៃសព្វថ្ងៃមិនអាចសត្វឬមនុស្សចុះបានទេកន្លែងខ្លះបាក់ស្រុតរហូតដល់៤ទៅ៥ម៉ែត្រក៌មានដែរ។
យោងតាមប្រភពប្រជាពលរដ្ឋខាងលើបានបន្តឲ្យដឹងទៀតថាបានជាពួកគាត់
សូមណូមពរយ៉ាងទទូចដល់ថ្នាក់ខេត្តថ្នាក់មន្ទីពាក់ព័ន្ធមេតាជួយអន្តរាគមន៏ ព្រោះម្ចាស់ការដ្ឋានអត់ច្បាប់មួយនេះមិនមាន
ការហាមឃាត់ពីរអាជ្ញាធរភូមិឃុំស្រុកនិងមន្ត្រីជំនាញមួយរយះពេលកន្លងមកនោះក៌ទប់មិនជាប់ដែរគឺនៅតែគរឃ្លើនបន្តធ្វើសកម្មភាពដ៌ដែល ទើបពួកគាត់ជាច្រើនគ្រួសារផ្ទុះការតវ៉ាសុំកិច្ចអន្តរា
គមន៌បន្ទាន់ផងដែរ។
ជុំវិញករណីនេះផងដែរលោក អ៊ុក រស់ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង ១២និង៤៥នាទីថ្ងៃទី២៦
ខែកុម្ភៈឆ្នាំ២០២៣នេះថាការបូមខ្សាច់ខាងលើនេះវាជាការដកពិសោធន៍ហើយមិនមានច្បាប់ទេខាងលោកនិងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងនិងចុះទៅធ្វើ
ការឃាត់សាកសួរនិងបន្តតាមនិតិវិធី។
ពាក់ព័ន្ធនឹងករណីបូមខ្សាច់ខាងលើនេះប្រជាពលរដ្ឋទាំងអស់នៅទីតាំងខាងលើរង់ចាំមើលថាតើការចុះទៅពិនិត្យនិងធ្វើ
ការឃាត់ការដ្ឋានបូមខ្សាច់របស់ឈ្មោះ
រស់ ចន្ទ្រាដែលមិនមានច្បាប់អនុញ្ញាតហើយហ៊ានប្រព្រឹត្តធ្វើបានយ៉ាងរលូនបែបនេះ ៕ សុខ គឹមសៀន
ថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2023







































