កំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអ ភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ
២០២៣
បានដឹកនាំក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង នាំគ្នាជិះកង់ ដើម្បីសុខភាព និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងក្នុងពេលដឹកនាំការជិះកង់ខាងលើនេះបានថ្លែងឲ្យដឹងថា យុវជនគណបក្សគឺជាកម្លាំងស្រួច និងជាកម្លាំងឈានមុខរបស់គណបក្ស ដែលតម្រូវឲ្យយុវជនយើង
មានកាយសម្បទាមាំមួន និងសុខភាពល្អ ដើម្បីអនុវត្តគោលនយោបាយរបស់គណ បក្សឲ្យមានប្រសិទ្ធភាព និងទទួលបានជ័យជំនះ។
ដូច្នេះហើយទើបថ្ងៃនេះ យុវជនគណ
បក្សក្រសួងអភិវឌ្ឍន៍ជនបទនិងយុវជនគណបក្សខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងខេត្តបានសហការគ្នា ជិះកង់ចេញពីស្រុកសាមគ្គីមានជ័យ មកកាន់ រមណីយដ្ឋានឈ្វាំងមានជ័យ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ
ស្រុករលាប្អៀរ ដែលមានចម្ងាយ ៣៨គីឡូម៉ែត្រ ការជិះកង់នេះគឺដើម្បីសុខភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព។
គួរបញ្ជាក់ផងដែរថាក្នុងពេលបញ្ចប់ការជិះកង់ខាងលើនេះ ក្រុមអ្នកជិះ កង់ទាំងអស់ បានមកជួបជុំគ្នានៅ ក្នុងបរិ
វេណដីចំការឯកឧត្តមបណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុន ដោយបានហូបបាយសាមគ្គី ជួបជុំគ្នារាំលេងកំសាន្ត យ៉ាងសប្បាយ
រីករាយផងដែរដោយមានការជួយឧបត្ថម្ភ ពីឯកឧ ត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ផងដែរ៕ សុខ គឹមសៀន
ថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2023








































