ខេត្តព្រះសីហនុ៖ លោក លឹម ងួន ធ្វើការ បញ្ជាក់ថា ក្រុមអានាធិបតេយ្យនៅតែបន្ត ចូលទៅបោះបង្គោលរំលោភ បំពាន លើដីដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ទំហ៊ំប្រមាណ៤២ហិកតា ស្ថិត ក្នុងភីមិ ឬទ្ធី២ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ បើទោះជាលោក បានដាក់ពាក្យបណ្តឹង ទប់ស្កាត់សូមឲ្យថ្នាក់ដឹកនាំ អាជ្ញាធរស្រុក ស្ទឹង ហាវជួយអន្តរាគមន៏រួចហើយក៏ដោយ។
លោក លឹម ងួន បានបញ្ជាក់ទៀតថា ក្រុមជនអនាធិបតេយ្យខាងលើនេះ ជាក្រុមមនុស្សដ៏ដែលៗ ដោយបច្ចុប្បន្នក្រុមជនទាំងនោះមានចំនួន២០នាក់ហើយកំពង់ស្ថិតក្នុងចំណាត់ការ របស់ សាលាដំបូងខេត្ត ព្រះសីហនុ ដូចនេះដើម្បីផ្តល់ភាពងាយស្រូលមិនស្មុកស្មាញដល់ការអនុវត្តន៏ច្បាប់សូមថ្នាក់ដឹក រដ្ឋាបាល ស្រុកស្ទឹងហាវ មេត្តាមានវិធានការ បញ្ឈប់រាល់ទំរង់នៃសកម្មភាពទាំងស្រុងលើចលនានៃការឈូសឆាយ ការចូលទន្ទ្រាន កាន់ កាប់ ឬផ្លាស់ប្តូរទ្រង់ទ្រាយណាមួយទៅលើអចលនវត្ថុរបស់ខ្ញុំបាទមានទំហំ ៤៤៧៣៥៤ ម៉ែត្រការ៉េ មានទីតាំង ស្ថិតនៅភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផងចុះ៕
(ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹងទប់ស្កាត់ របស់ លោកលឹម ងួន សូមកិច្ចអន្តរាគមន៏ ពីថ្នាក់ដឹកនាំ រដ្ឋបាលស្រុកស្ទឹងហាវ )