លោក អ៊ុត វណ្ណរ៉ា ចូលរួមពិធីបើកការដ្ឋានកែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៦០០ម៉ែត្រ នៅឃុំសាន់គ 

0

(កំពង់ធំ)÷ដោយឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចរាចរណ៍ដឹកកសិផលផ្សេងៗប្រកបដោយសុវត្ថិភាព។ អាស្រ័យហេតុនេះហើយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារថ្នាក់ស្រុកអញ្ជើញចូលរួមពិធីបើកការដ្ឋានកែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៦០០ម៉ែត្រ នៅឃុំសាន់គ ឧបត្ថម្ភគាំទ្រពីក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២​ TSSD-AF ស្ថិតនៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុត វណ្ណរ៉ាអភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានា ដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលថ្មី​នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត ក្នុងការចរាចរណ៍ប្រកបដោយសុវត្ថិភាព។

លោកអភិបាលស្រុកកំពង់ស្វាយ បានបន្តថា​ដេីម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព​ អាជ្ញាធរឃុំ អ្នកពាក់ព័ន្ធផ្សេងទៀត​ ត្រូវសហការគ្នាពិនិត្យមេីលដំណេីរការសាងសង់ឲ្យត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស​ ដេីម្បីធនាបានគុណភាព​ ប្រើប្រាស់បានយូរអង្វែង ទុកឱ្យកូនចៅជំនាន់ក្រោយ។

ជាចុងក្រោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ/ឃុំ/ស្រុកឱ្យមានការរីកចម្រើន។ ការគាំពារសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋសម័យកូវីដ-១៩ ក្នុងបរិបទកូវីដ ដូចជាប្រមុខរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះក្រីក្រតាំងពីចាប់កំណើតរហូតដល់កូនអាយុ០២ឆ្នាំ។ គាំពារទៅដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រប្រភេទ១ ប្រភេទ២ ដែលរងហានិភ័យដោយសារជំងឺកូវីដ-១៩គឺបានឧបត្ថម្ភថវិការបស់ប្រមុខដ្ឋាភិបាកបានឧបត្តមថវិការជាប្រចាំខែដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចុងក្រោយបានផ្ដល់ប្រាក់គាំពារទៅលើប្រជាពលរដ្ឋដែលរងហានិភ័យដោយសារគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។