(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វ ផ្សាយគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ ព្រមទាំងឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ថា គោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋា ភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេង ល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។
ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោ បាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ដេីម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន ។
នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ១២នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន១០ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរ ផងដែរ 
លោក សូ សំអាត ជំទប់ទី១ឃុំត្រពាំងឬស្សី តំណាងឲ្យលោកមេឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តមលោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕












































