កំពង់ឆ្នាំងៈសត្វក្ងោកចំនួន២០ក្បាលដែលមន្រ្តីរដ្ឋបាលបាលព្រៃឈើ នាំយកទៅរក្សានៅភ្នំតាម៉ៅ បានដឹកយកមកប្រគល់ឱ្យម្ចាស់ដើមវិញហើយ នៅវេលាម៉ោង៥
និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ
២០២៣
ស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុករបរិបូណ៌វិញហើយ ដឹកនាំដោយ ឯកឧត្ដម នុត ច័ន្ទសុខា រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និង លោកចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដម
នុត ច័ន្ទសុខា រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថាៈ យោងតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមកហាសេនា
បតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មើលឃើញពី
ការពេញចិត្តនិងការស្រឡាញ់របស់ម្ចាស់អ្នកចិញ្ចឹមសត្វក្ងោកនោះ សម្តេចបានណែនាំដល់មន្រ្តីជំនាញឱ្យនាំយកសត្វក្ងោកដែលមន្រ្តីរដ្ឋបាលព្រៃឈើបានដកហូតនោះ យកមកប្រគល់ជូនម្ចាស់វិញ ដើម្បីចិញ្ចឹមថែទាំដូចពេលមុនទៀត ។
ឯកឧត្ដម នុត ច័ន្ទសុខារដ្ឋមន្រ្តីស្តីទី បានបញ្ជាក់ទៀតថាដើម្បីចិញ្ចឹមមានសុវត្ថិភាពជៀសផុតពីជំងឺ នោះ ម្ចាស់ចិញ្ចឹមត្រូវទាក់ទងជាប់ជាប្រចាំជាមួយ
និងមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខា
ប្រមាញ់និងនេសាទខេត្ត រួមនិង អាជ្ញាធរមូលដ្ឋានរាល់ពេលមានបញ្ហាកើតឡើងត្រូវរាយការណ៍ភ្លាមមកមន្រ្តីជំនាញ ។
នៅក្នុងនោះផងដែរម្ចាស់ចិញ្ចឹមសត្វ
ក្ងោក យឹម ចាន់រ៉ុង បានថ្លែងនូវអំណរ
គុណយ៉ាងជ្រាលជ្រៅដល់ សម្តេចអគ្គ
មហាសេនាបតីតេជោហ៊ុន សែន ដែលបានផ្តល់ការអនុគ្រោះប្រគល់សត្វក្ងោក
ខាងលើនេះមកដល់រូបគាត់វិញ គាត់នឹងមើលថែសត្វក្ងោកបានកាន់តែល្អថែម
ទៀត ព្រោះថាក្នុងរយៈពេលជាង
១០ឆ្នាំមកនេះ គាត់បានមើលថែសត្វ
ក្ងោកបានល្អ និង បានកើតកូនជា
បន្តបន្ទាប់ពីសត្វក្ងោក២ក្បាលរហូត
ដល់បានចំនួន២០ក្បាលហើយ ។
សូមបញ្ចាក់ថាៈ សត្វក្ងោក២០ក្បាលនេះ ត្រូវបានប្រជាពលរដ្ឋចិញ្ចឹម នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ត្រូវបានមន្រ្តីរដ្ឋបាលព្រៃឈើ បានយកទៅរក្សាទុក
នៅតំបន់អភិរក្សសត្វព្រៃភ្នំតាម៉ៅកាល
ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងត្រូវបានយកមកប្រគល់ជូនឲ្យម្ចាស់វិញ
ហើយនៅល្ងាចថ្ងៃទី២៨ ខែកុម្ភឆ្នាំ២០២៣នេះ៕សុខ គឹមសៀន








































