កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣ កម្មវិធីឧបត្តម្ភសាច់ប្រាក់ ជូន ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្តម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ

0

កំពង់ឆ្នាំងៈ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ កម្មវិធីឧបត្តម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ត្រូវបានធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត និង ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម ព្រមទាំងមានការចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ស្រុកផងដែរ។

លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសប្បទាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈកន្លងមកនេះក្រុមការងារលេខាធិការដ្ឋាន តែងតែបន្តនូវ កិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រដល់រាជ
រដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន ជាពិសេសការធានានូវការផ្តល់នូវសេវាសង្គមប្រកបដោយសមភាព សមធម៌ និងវិជ្ជាជីវៈពិតប្រាកដ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បី បូកសរុបលទ្ធផលការងារឆ្នាំ ២០២២
និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៣ និង ពិនិត្យមើលពីវឌ្ឍភាពបញ្ហា និងដំណោះ
ស្រាយដើម្បីពង្រឹងការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ដល់មេឃុំ ចៅសង្កាត់និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមដោះ
ស្រាយបញ្ហាប្រឈម និង លើកឡើង
អំពីផែនការដែលត្រូវបន្តអនុវត្តនាពេលខាងមុខ ។

មានប្រសាសន៍នាពេលឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត
និង ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារ ដែលក្រុម
ការងារបានអនុវត្តនាពេលកន្លងមក
ប្រកប ដោយជោគជ័យ រាល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ បានទៅដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកពិត
ប្រាកដ ។

ការផ្តល់ផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងអាស្រ័យផលពី សុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដែលបានផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ
ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលមានភាពសុខុដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងដាក់ចេញនូវគោលយោបាយគាំពារ
ដល់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ដូចជា ការចាក់វ៉ាក់សាំង
ដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ ការឧបត្ថម្ភរបបគោល
នយោបាយជូនជនមានពិការភាពក្រីក្រ តាមតាមសហគមន៍ជាដើម ៕
សុខ គឹមសៀន