ក្រុងកោះរ៉ុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសច រណ៍ជលយាន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ដួលបាក់ដៃ បញ្ជូន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះ បានជួបគ្រោះថ្នាក់ ដួលបាក់ដៃ មានឈ្មោះ Keal Sandon មានឳពុកឈ្មោះ ម៉ន សុំ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ ម្តាយឈ្មោះ Sarah Jane អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកតាមបឹងកាឡូ រស់នៅ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្មេងប្រុសរងគ្រោះភ្លាមៗត្រូវបានអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVCរបស់លោកឧកញ៉ា ដឹក បញ្ជួនមកកាន់ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC ទៅមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕
(ដោយនាគសមុទ្រ)