កំពង់ឆ្នាំង: ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីពន្ធលើប្រាក់ចំណូលនិងការកំណត់ហានិភ័យអ្នកជាប់ពន្ធជូនដល់មន្ត្រីរាជការពន្ធដារ រួមទាំងអ្នកជាប់ពាក់ព័ន្ធ នៅសាខាពន្ធដារខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣
លោក ធ ឆាយសិរីបុត្រ អនុ
ប្រធាននាយកដ្ឋាន សវនកម្មសហ
គ្រាស បានស្នើដល់អាជីវករ ម្ចាស់សហគ្រាសទាំងអស់សូមបំពេញកាតព្វ
កិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលាជាសការផាកពិន័យផ្សេងៗទៅលើកាតព្វកិច្ចបង់ពន្ធ។
លោក ធ ឆាយសិរីបុត្រ ក៏បានបន្តថា ថ្ងៃនេះផងដែរសូមថ្លែងអំណរគុណដល់គ្រប់បណ្ដាលអាជីវករ សហគ្រាសធុនតូចនិង មធ្យមដែលបានចំណាយពេលវេលា ក្នុងការចូលរួមសិក្ខាសាលាដើម្បីបានយល់ដឹងអំពី ពន្ឋលើប្រាក់ចំណូល ការ
កំណត់ហានិភ័យជាប់ពន្ធ ដែលគ្រប់បណ្ដាលអាជីវករ សហគ្រាសទាំងអស់ត្រូវតែ យល់ដឹងនិងសូមគោរពនូវគោល
ការណ៍ច្បាប់ និងកាតព្វកិច្ចពន្ធគ្រប់ៗគ្នា។
ជាមួយគ្នានោះលោក បានស្នើដល់មន្ត្រីពន្ឋដា ទាំងអស់ ត្រូវធានានូវការផ្តល់
សេវានៃបង់ពន្ធដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈល្អប្រសើរ ហើយត្រូវបន្តយក
ចិត្តទុកដាក់ ក្នុងការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អ្នកដែលជាប់កាតព្វកិច្ចបង់ពន្ធចូលរួមបង់ពន្ធជូនរដ្ឋតាមការ
កំណត់និងបង្កភាពងាយស្រួលអំពីការ
ចូលរួមបង់ពន្ធតាម ប្រព័ន្ធអនឡាញ ។
ផ្លាស់ប្តូរឥរិយាបថ និងបណ្តុះផ្នត់គំនិតថ្មី ក្នុងការបម្រើ ការងារពីអ្នកគ្រប់គ្រង់ទៅជាអ្នកបំរើសេវាអោយបានល្អជូនដល់អ្នកបង់ពន្ធ និងសូមជាសវាង ភាពអសកម្មនានា ក្នុងពេលបំពេញការងារឬ បេសកកម្ម។
ដោយឡែក លោក វង្ស ឌីណា ប្រធាន
សាខាពន្ឋដា ខេត្តកំពង់ឆ្នាំង ក៍បានបញ្ជាក់ដែរថា៖ ដើម្បីជាសផុតពីការទទួលរងនៅសវនកម្មនាថ្ងៃក្រោយ សូមអាជីវករ សហគ្រាស ទាំងអស់បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានល្អត្រឹមត្រូវ ។
ប្រធានសាខាពន្ឋដាខេត្តកំពង់ឆ្នាំង ក៍បានលើកឡើងពី លទ្ធផលនៃការប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុង ខែធ្នូ ឆ្នាំ ២០២២ ដោយប្រមូលបានជាង ១ ៩៣៧ លានរៀល ស្មើ ១១,៦២% នៃផែនការ។ដោយឡែកក្នុងរយះពេល
១២ខែឆ្នាំ២០២២ កន្លងមកនេះ ការប្រមូលចំណូលពន្ធ និង អាករគ្រប់ប្រភេទសម្រេចបានចំនួនស្មើ ២៥ ៥៩០ លានរៀល ស្មើនឹង ១៥៣% នៃផែនការ
(១៦ ៦៧៦ លានរៀល) ។
សម្រាប់ចំណូលថវិកាជាតិ ប្រមូលបានចំនួន ១៣ ១១៥ លានរៀល ស្មើនឹង ១៥២% នៃផែនការ – ចំណូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១២៤៣៥,
លានរៀល ស្មើនឹង ១៥០%នៃផែនការ ចំណូលរយះពេល១២ខែឆ្នាំ២០២២នេះបើធៀប និងឆ្នាំ២០២១គឺបានកើនឡើងប្រមាណ ៣០%៕ សុខ គឹមសៀន







































