(កំពង់ធំ)÷ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងភរិយា ព្រមទាំងសហការី បានអញ្ជើញចូលរួមបុណ្យសពប្អូនស្រីឈ្មោះ ចេង ស្រ៊ាន់ អាយុ២៧ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មរណភាពដោយសារសម្រាលកូនបាន៤ថ្ងៃ មរណភាពនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ជីវិតមនុស្សមិនអាចកំណត់បានដោយសភាពការណ៍មួយបានធ្វើឱ្យប្អូនស្រីឈ្មោះ ចេង ស្រ៊ាន់ អាយុ២៧ឆ្នាំ បានមរណភាពចោលកូនស្រីចំនួន០៣នាក់ឱ្យនៅកំព្រា ឯប្តីបានចុះចោលប្រពន្ធកូន តាំងពីមានផ្ទៃពោះបាន០៦ខែមកម្លេះ ពេលនេះកូនត្រូវ រស់នៅជាមួយជីដូនជាស្រ្តីមេម៉ាយក្រីក្រ នឹងអ៊ុំស្រីមើលថែជំនួសវិញ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានសំដែងនៅទឹកចិត្តដ៏សោកស្ដាយជាទីបំផុត ដែលបានបាត់បង់ជីវិតមនុស្សដែលជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ បានបន្សល់ទុកនៅកូន និងម្ដាយចាស់ម្នាក់រស់នៅលំបាកនៅក្នុងក្រុមគ្រួសារ។ ភាពលំបាកទាំងអស់នេះហើយធ្វើមន្ទីរបរិស្ថានខេត្តកំពង់ធំបាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារសព ដើម្បីផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានស្មារតីរឹងមាំឡើងវិញ។
លោក តុប កក្កដា បានលើកឡើងថា ដើម្បីចូលរួមចំណែកនូវមនុស្សធម៌ ត្រូវតែយកចិត្តទុកដាក់ និងជួយគាំទ្រគ្រប់ពេលវេលាដល់បងប្អូនដែលងាយរងគ្រោះ ក្នុងការដោះស្រាយជីភាពរស់នៅប្រចាំថ្ងៃបានមួយកំរិត។
គួរបញ្ជាក់ផងដែរថា អំណោយដែលបានជួយឧបត្ថម្ភដល់គ្រួសារសពរួមមាន÷ ថវិកា ៣.០០០.០០០រៀល
កង់០១គ្រឿង អង្ករ០៥បេ ទឹកសុីអុីវ០២យួរ ទឹកត្រី០២យួរ ត្រីខ០២យួរទឹកបរិសុទ្ធ០២កេស ទឹកដោះគោ០៦កំប៉ុង
សម្ភារកូនង៉ែត០១ឈុតធំ។








































